ព័ត៌មានសុខភាព

ផលិតផលធម្មជាតិ៥ប្រភេទ អាចជួយថែសម្រស់ឲ្យក្មេងជាងវ័យរហូត

ដើម្បីថែរក្សាសម្រស់ឲ្យស្រស់ស្អាត មនុស្សស្រីភាគច្រើនតែងតែចំណាយប្រាក់ទិញផលិតផលមកប្រើប្រាស់ ប៉ុន្តែផលិតផលមួយចំនួនមិនប្រាដកថាមានប្រសិទ្ធភាពដូចបំណងនោះឡើយ។ ដូច្នេះហើយ ដើម្បីកាត់បន្ថយការចំណាយច្រើន ហើយមិនប៉ះពាល់ដល់សុខភាពស្បែក អ្នកគួរតែទម្លាប់ប្រើប្រាស់វិធីសាស្ត្របែបធម្មជាតិវិញ។ ខាងក្រោមនេះ គឺជាវិធីសាស្ត្រធម្មជាតិដែលអាចជួយថែរក្សាសម្រស់យ៉ាងមានប្រសិទ្ធភាពបំផុត:

ដំឡូងបារាំង
វិធីសាស្ត្រធម្មជាតិមួយនេះអាចជួយឲ្យស្បែកមានភាពបត់បែន ភ្លឺរលោង ហើយក្មេងជាងវ័យជានិច្ច។ សូមយកដំឡូងបារាំងមួយមើមចិតសំបកចេញ រួចកិនយកទឹក។ បន្ទាប់មកលាបនៅលើផ្ទៃមុខជារៀងរាល់ពេលល្ងាចឲ្យបាន១៥នាទី ទើបលាងសម្អាតជាមួយទឹកធម្មតា។

ក្រូចឆ្មា
ក្រូចឆ្មា គឺជាជម្រើសដ៏ល្អបំផុតក្នុងការសម្អាតស្បែកឲ្យស កម្ចាត់ស្នាមអុជខ្មៅៗ និងបញ្ហាមុន។ សូមយកទឹកក្រូចឆ្មា ត្រដុសនៅលើផ្ទៃមុខជារៀងរាល់ពេលល្ងាច រយ:ពេល៥នាទីទើបលាងសម្អាតជាមួយនឹងទឹកក្តៅឧណ្ឌៗ។ ប៉ុន្តែសម្រាប់អ្នកដែលមានស្បែកអាឡែស៊ី កុំប្រើវិធីមួយនេះឲ្យសោះ។

ប្រទាលកន្ទុយក្រពើ
រូមបមន្តថែសម្រស់មួយនេះ អាចជួយបន្ថយស្នាមអុជខ្មៅ ស្នាមមុន និងបញ្ហារលាកដែលមានសភាពស្រាលៗ។ សូមព្យាយាមយកសាច់ប្រទាលកន្ទុយក្រពើមកត្រដុសនៅលើផ្ទៃមុខជារៀងរាល់ថ្ងៃ ហើយរយ:ពេល១០នាទី ទើបលាងសម្អាតជាមួយនឹងទឹកធម្មតាជាការស្រេច។

ត្រសក់
ត្រសក់ ជាឱសថធម្មជាតិដ៏ល្អបំផុតក្នុងការព្យាបាលបញ្ហាមុន និងធ្វើឲ្យស្បែកមុខមានសភាពក្មេងជាងវ័យ។ សូមហាន់ត្រសក់ជាបន្ទះស្តើងៗ រួចអនុវត្តឲ្យពេញផ្ទៃមុខយ៉ាងហោចណាស់១៥នាទី ទើបលាងសម្អាតចេញជាមួយទឹកធម្មតា។ ដើម្បីឲ្យឆាប់ទទួលបានផល អ្នកត្រូវព្យាយាមអនុវត្តនៅពេលល្ងាចជាប្រចាំ។

ទឹកឃ្មុំ
ទឹកឃ្មុំត្រូវបានគេទទួលស្គាល់ថា ជាផលិតផលផ្តល់សំណើមដល់ស្បែក កម្ចាត់កោសិកាចាស់ៗ និងស្នាមជ្រួញយ៉ាងល្អបំផុត ព្រោះវាមានផ្ទុកសារធាតុរ៉ែ និងសារធាតុចិញ្ចឹមសំខាន់ៗបំផុត។ សូមលាបទឹកឃ្មុំនៅលើផ្ទៃមុខជារៀងរាល់ថ្ងៃ ហើយបន្ទាប់ពីប្រើប្រាស់រយ:ពេល២០នាទី ត្រូវលាងសម្អាតជាមួយនឹងទឹកក្តៅឧណ្ឌៗ៕

ប្រភព: Brightside

មតិយោបល់