ព័ត៌មានជាតិ

ជនជាតិវៀតណាមម្នាក់ជិះម៉ូតូទៅបុកគូថម៉ូតូគេពីក្រោយពេញទំហឹង របួសធ្ងន់ទាំងសងខាង!

កណ្តាល: ករណីគ្រោះថ្នាក់ចរាចរណ៍មួយ កើតឡើងរវាងម៉ូតូ២គ្រឿង បានបុកគ្នាបណ្តាលឲ្យអ្នកបើកបរម៉ូតូរបួសធ្ងន់ទាំងសងខាង។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៦និង៤៥នាទីល្ងាច ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៧ ស្ថិតនៅចំណុច ចន្លោះគីឡូម៉ែត្រ២០-២១ ក្នុងភូមិចិនកោះ ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្ដាល។

សមត្ថកិច្ចបានឲ្យដឹងថា ម្ចាស់ម៉ូតូម៉ាកវ៉េវ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1BN-3609 បានជិះម៉ូតូឌុបគ្នា៣នាក់ តាមបណ្តោយផ្លូវខាងលើ លុះដល់កន្លែងកើត
ហេតុ ស្រាប់តែមានមនុស្សប្រុសម្នាក់ បើកបរម៉ូតូម៉ាកPCX ពាក់ស្លាកលេខ 1AM- 3883 ជាជនជាតិវៀតណាម បានបើកមកបុកគូថម៉ូតូម៉ាកវ៉េវ ពីក្រោយ បណ្ដាលឲ្យរងរបួសទាំងសងតែម្តង ហើយបច្ចុប្បន្នជនរងគ្រោះទាំងសងខាង ត្រូវបាន
បញ្ជូនទៅមន្ទីរពេទ្យនៅភ្នំពេញ។ ចំណែកវត្ថុតាងផ្នែកជំនាញធ្វើការវាស់វែងយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកកៀនស្វាយ រង់ចាំធ្វើការដោះស្រាយគ្នាពេលក្រោយតាមផ្លូវច្បាប់បន្តទៀត៕

មតិយោបល់