ការដកដង្ហើម គឺជាសកម្មភាពតែមួយគត់ដែលមនុស្សគ្រប់រូបត្រូវការជាចាំបាច់ដើម្បីរស់ ក៏ប៉ុន្តែប្រសិនបើអ្នករងគ្រោះដោយសារតែជំងឺផ្លូវដង្ហើម តើនឹងមានរឿងអ្វីកើតឡើង? ជាការពិតណាស់ ជំងឺផ្លូវដង្ហើម ច្បាស់ជាធ្វើឲ្យពិបាកក្នុងការស្រូបយកខ្យល់ចេញចូល ហើយបើធ្ងន់ធ្ងរអាចបង្កគ្រោះថ្នាក់ដល់ជីវិតថែមទៀត។
ជំងឺផ្លូវដង្ហើម ដែលតែងតែកើតមានឡើងជាញឹកញាប់បំផុត គឺ ជំងឺហឺត ។ ជំងឺមួយនេះ អាចធ្វើឲ្យអ្នកដកដង្ហើមផុតៗស្ទើរតែមិនដល់គ្នា ហើយមានអ្នកខ្លះត្រូវការឧបករណ៍ជំនួយទើបអាចដកដង្ហើមបានស្រួលវិញ។ ចំណែកឯរោគសញ្ញារបស់វារួមមាន ក្អក ថប់ដង្ហើម អស់កម្លាំង ឈឺដើមទ្រូង ហើយប្រសិនបើករណីធ្ងន់ធ្ងរអាចបណ្តោលឲ្យស្លាប់បាន។
ទោះជាយ៉ាងណាបើយោងតាមគេហទំព័រ boldsky បានបង្ហាញថា ជំងឺហឺត អាចព្យាបាលដោយប្រើវិធីធម្មជាតិបាន ហើយមិនចាំបាច់ប្រើថ្នាំពេទ្យក៏បានដែរ។ ធាតុផ្សំធម្មជាតិនេះ ត្រូវបានផ្សំឡើងពីខ្ទឹមបារាំង និងទឹកឃ្មុំ ដែលត្រូវបានគេទទួលស្គាល់ថា មានប្រសិទ្ធភាពអាចកាត់បន្ថយជំងឺហឺតក្នុងរយៈពេលត្រឹមតែមួយខែប៉ុណ្ណោះ។
ខាងក្រោមនេះ គឺជារបៀបបង្កើតឱថសធម្មជាតិដើម្បីកម្ចាត់ ជំងឺហឺត៖
ធាតុផ្សំ៖
ទឹកខ្ទឹមបារាំង ៣ស្លាបព្រាបាយ
ទឹកឃ្មុំ ១ស្លាបព្រាបាយ
របៀបប្រើប្រាស់៖
១.លាយធាតុផ្សំទាំងពីរមុខនេះនៅក្នុងកូនចានមួយ ឲ្យក្លាយទៅជាល្បាយស្មើសាច់។
២.ទទួលទានជារៀងរាល់ពេលព្រឹក បន្ទាប់ពីបាយរួច។
៣.ក្នុងរយៈពេលមួយខែ អ្នកនឹងទទួលបានលទ្ធផល ក៏ប៉ុន្តែប្រសិនបើមិនទាន់ជាដាច់សូមប្រើបន្តទៀត៕
ប្រភព៖ boldsky
មតិយោបល់