ភ្នំពេញៈ បុរសម្នាក់ឡើងផ្ទះគេទាំងកណ្ដាលយប់ប៉ុនប៉ងលួចទ្រព្យសម្បត្តិ ត្រូវម្ចាស់ផ្ទះឃើញទាន់ប្ដឹងសមត្ថកិច្ចវាយខ្នោះ។
ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១២និង៣០រំលងអធ្រាត ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៧ ត្រង់ចំណុចក្រុម៨ ភូមិឃ សង្កាត់ច្រសំងចំរេះ២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
ប្រភពព័ត៌មានបានឲ្យដឹងថា ជនសង្ស័យឈ្មោះ ផាង ទួង ភេទ ប្រុស អាយុ២៩ឆ្នាំ មានទីលំនៅស្នាក់នៅភូមិ៤ សង្កាត់ច្រាំងចំរេះ១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ ម្ចាស់ផ្ទះឈ្មោះ ទ្បោះ ទល់ ការីម ភេទប្រុស អាយុ២៨ឆ្នាំ មានទីលំនៅផ្ទះលេខគ្មានក្រុម៨ ភូមិ ឃ សង្កាត់ច្រាំងចំរេះ២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
ប្រភពដដែលបានបន្តថា មុនពេលកើតហេតុម្ចាស់ផ្ទះបានឃើញជនសង្ស័យឡើងលើផ្ទះខ្លួនប៉ុនប៉ងលួចទ្រព្យសម្បត្តិ ឃើញដូច្នេះគាត់ក៏បានស្រែកឆោឡោឡើង ហើយគាប់ជួនចំពេលកំលាំងយើងដែលកំពុងល្បាតនៅក្បែរនោះស្រាប់ ក៏បានចូលអន្តរាគមន៍ឈានទៅឃាត់ជនសង្ស័យបានតែម្ដង។
បច្ចុប្បន្នជនសង្ស័យត្រូវបានបញ្ជូនទៅខ្លួនអធិការដ្ធាននគរបាល ដើម្បីកសាងសំណុំរឿងដោះស្រាយតាមនិតិវិធីច្បាប់៕
មតិយោបល់