ព័ត៌មានសុខភាព

ប្រើឱសថទាំងនេះ ទោះមេរោគផ្សិត ឬបាក់តេរីច្រើនយ៉ាងណាក៏បាត់ដែរ!

អ្នកជំនាញបានអះអាងថា ស្រ្តីភាគច្រើនមានបញ្ហារោគស្រ្តី បើទោះបីជាពួកគាត់ឧស្សាហ៍ធ្វើអនាម័យរាងកាយក៏ដោយ។ ជាទូទៅការលាងសម្អាត ពួកគេតែងតែប្រើផលិតផលដែលមានផ្ទុកសារធាតុគីមី ធ្វើឲ្យខាតបង់ទាំងលុយកាក់ ហើយប៉ះពាល់ដល់តុល្យភាពទ្វារមាសថែមទៀត។ ដូច្នេះ ប្រើសិនបើសុភាពនារីទាំងឡាយកំពុងតែប្រឈមមុខនឹងបញ្ហារោគស្រ្តីបែបនេះមែន គួរតែប្រើឱសថធម្មជាតិដូចខាងក្រោម៖

ប្រទាលកន្ទុយក្រពើ
ជាតិសំណើម និងសារធាតុប្រឆាំងបាក់តេរីរបស់ប្រទាលកន្ទុយក្រពើ អាចព្យាបាលបញ្ហារោគស្រ្តីបានយ៉ាងល្អបំផុត។

របៀបប្រើ៖
– យកប្រទាល២ធៀងធំល្មមចិតយកតែសាច់ ហើយយកទៅដាក់ក្នុងទឹក២កែវ។
– យកប្រទាលដែលត្រាំទឹកនោះ ទៅបិទពីតំបន់ទ្វារមាសរយ:ពេល៥ទៅ១០នាទី រួចលាងជាមួយទឹកក្តៅឧណ្ឌៗឲ្យបានស្អាត។

ទឹកខ្មេះប៉ោម (Apple cider vinegar)
ទឹកខ្មេះដែលធ្វើពីផ្លែប៉ោម ក៏មានសមត្ថភាពព្យាបាលបញ្ហារោគស្រ្តីមិនចាញ់ប្រទាលកន្ទុយក្រពើដែរ។

របៀបប្រើ៖
– ប្រសិនបើអ្នកមានអាងងូតទឹកជាការប្រសើរបំផុត ឬបើគ្មានទេត្រូវរកធុងទឹកដែលអាចត្រាំខ្លួនបាន។
– ចាក់ទឹកខ្មេះប៉ោមកន្លះពែងតែ ទៅក្នុងទឹកអាង ឬទឹកធុង ហើយលោកអ្នកអាចចូលទៅត្រាំខ្លួនឲ្យបានពី ១០ទៅ២០នាទី។

ស្លឹកក្រូចឆ្មារ
នេះគឺជាឱសថធម្មជាតិមួយប្រភេទទៀត ដែលមានប្រសិទ្ធភាពក្នុងការកម្ចាត់មេរោគផ្សិត បាក់តេរី ហើយអាចជួយមិនឲ្យទ្វារមាសធំក្លិនអាក្រក់។

របៀបប្រើ៖
– ដាក់ស្លឹកក្រូចឆ្មាមួយក្តាប់ក្នុងឆ្នាំងដែលមានទឹកកន្លះលីត្រ
– រួចកម្តៅឲ្យក្តៅហ៊ុយៗរយ:ពេលពេល១៥នាទី តែកុំឲ្យពុះ
– នៅពេលទឹកថយកម្តៅ(ក្តៅឧណ្ឌៗ) អ្នកត្រូវយកទឹកនោះមកលាងទ្វារមាសថ្មមៗ។

ក្នុងចំណោមឱសថទាំងបីមុខនេះ អ្នកអាចប្រើមួយណាក៏បានដែរ បើគិតថាងាយស្រួលសម្រាប់អ្នក៕

មតិយោបល់