ព័ត៌មានសុខភាព

ឱសថសាមញ្ញៗ៣មុខ មានប្រសិទ្ធភាពកម្ចាត់ស្នាមផ្លែមិនឲ្យសល់ឡើយ

ស្នាមផ្លែអាចកើតមានឡើងដោយសារតែការត្រូវរបួស រលាកភ្លើង កើតមុន ការវះកាត់ ឬបន្សល់ទុកពីជំងឺអ៊ុតស្វាយជាដើម។ ភាគច្រើនស្នាមផ្លែមានពណ៌ផ្កាឈូក ឬក្រហម អណ្តែតនៅលើផ្ទៃស្បែក ដែលធ្វើឲ្យគ្រប់គ្នាមិនសប្បាយចិត្តជាមួយនឹងវាឡើយ។ ដូច្នេះហើយ តើអ្នកចង់កម្ចាត់វាចោលណាស់មែនទេ? កុំបារម្ភអី ថ្ងៃនេះយើងសូមបង្ហាញនូវវិធីធម្មជាតិ៣ប្រភេទ ដែលមានប្រសិទ្ធភាព ហើយងាយស្រួលរកជាទីបំផុត។

ខ្ទឹមស
១.ហាន់ខ្ទឹមសជាចំណិតៗ រួចលាបនៅលើកន្លែងដែលមានស្នាមផ្លែប្រហែលជា ១០ទៅ១៥នាទី។
២.វិធីមួយនេះអាចមានភាពក្រហាយបន្តិច ប៉ុន្តែប្រសិនបើអ្នកទ្រាំមិនបានសូមលាងសម្អាតជាមួយនឹងទឹកក្តៅឧណ្ឌៗចេញភ្លាម។
៣.សូមព្យាយាមអនុវត្តមួយថ្ងៃ២ទៅ៣ដងជាទៀងទាត់ ស្នាមផ្លែនឹងឆាប់រាបស្មើទៅវិញ។

ប្រទាលកន្ទុយក្រពើ
១.កាត់យកប្រទាលកន្ទុយក្រពើស្រស់ៗមួយធាងកោសយកសាច់ រួចបិតនៅលើតំបន់ដែលមានស្នាមផ្លែចំនួន១៥ទៅ២០នាទី។
២.សូមព្យាបាលអនុវត្តឲ្យថ្ងៃឲ្យបាន២ទៅ៣ដងជាប្រចាំ រហូតទាល់តែស្នាមផ្លែនៅលើផ្ទៃស្បែករលប់បាត់អស់។

ក្រូចឆ្មា
១.យកទឹកក្រូចឆ្មាអនុវត្តនៅតំបន់មានស្នាមផ្លែ រួចទុកប្រមាណជា៣០នាទី ទើបលាងសម្អាតជាមួយនទឹកក្តៅឧណ្ឌៗចេញ។
២.សូមព្យាយាមអនុវត្តយ៉ាងហោចណាស់មួយថ្ងៃពីរដង អ្នកនឹងសង្កេតឃើញពីភាពប្រែប្រួលក្នុងរយៈបេល៣សប្តាហ៍។

វិធីសាស្ត្រទាំង៣យ៉ាងនៅខាងលើនេះ អ្នកអាចប្រើប្រាស់មួយណាក៏បានដែរ ប្រសិនបើគិតថាងាយស្រួល។ ក៏ប៉ុន្តែអ្នកត្រូវព្យាយាមអនុវត្តជាប្រចាំកុំខកខានឲ្យសោះ ប្រសិនបើចង់ឆាប់ជា៕

ប្រភពៈ Pinoyhealthguide

មតិយោបល់