ព័ត៌មានសុខភាព

ហាមយកទូរសព្ទថតចំភ្នែកទារកក្រោមអាយ៣ឆ្នាំ ប្រយ័ត្ន…!

ថ្មីៗនេះមានករណីដ៏គួរឲ្យព្រួបារម្ភមួយបានកើតមានឡើង ចំពោះទារកដែលទើបនឹងមានអាយុ៣ខែនៅប្រទេសចិន បានកើតមានបញ្ហាភ្នែក បន្ទាប់ពីក្រុមគ្រួសារភ្លេចបិទពន្លឺកាមេរ៉ាទូរសព្ទដៃ(flash) នៅពេលពពួកគេថតរូបទារកចម្ងាយ២៥សង់ទីម៉ែត្រ។ មិនយូរប៉ុន្មាន ក្រោយពីការថតរូបនេះ ឪពុកម្តាយទារកបានសង្កេតឃើញភាពមិនប្រក្រតីចំពោះភ្នែករបស់កូនខ្លួន ពួកគេក៏ប្រញាប់ប្រញាល់នាំកូនទៅកាន់មន្ទើរពេទ្យភ្លាម។

ក្រុមគ្រូពេទ្យបានបញ្ជាក់ថា ទារកនេះបានទទួលរងការខូចខាតភ្នែកដោយសារតែពន្លឺដែលជះចេញពីកាមេរ៉ាទូរសព្ទដៃ។ មិនតែប៉ុណ្ណោះគ្រូពេទ្យបានធ្វើរោគវិនិច្ឆ័យឃើញទៀតថា ភ្នែកខាងឆ្វេងរបស់ទារករងនូវផលប៉ះពាល់ធ្ងន់ធ្ងរ ចំណែកឯភ្នែកខាងស្តាំវិញបានខ្វាក់តែម្តង ហើយមិនអាចពន្យាបាលឡើយ។

ប្រសិនបើពន្លឺនៃទូរសព្ទដៃជះចំភ្នែកខ្លាំងពេក វាអាចនាំឲ្យខូចខាតចក្ខុវិស័យកណ្តោលរបស់អ្នក ដែលបង្កឲ្យភ្នែកមានសភាពព្រិល មើលមិនសូវច្បាស់ ឬខ្វាក់ភ្នែកតែម្តង។

ក្រុមអ្នកជំនាញបានព្រមាណថា កុមារងាយនឹងទទួលរងនូវផលប៉ះពាល់ពីពន្លឺខ្លាំងបំផុតរហូតដល់អាយុលើស៣ឆ្នាំ។ លើសពីនេះទៅទៀត គ្រាន់តែពន្លឺជះចូលភ្នែកត្រឹមតែ១វិនាទី គឺគ្រប់គ្រាន់ដែលអាចធ្វើឲ្យភ្នែករបស់ទារកខូចខាតជារៀងរហូត។

ហេតុនេះហើយ ឪពុកម្តាយគ្រប់រូបគួរតែប្រុងប្រយ័ត្នចំពោះពន្លឺភ្លើងដែលជះចេញពីទូរសព្ទដៃ (flash) ជាពិសេសចំពោះទារកដែលមានអាយុក្រោម៣ឆ្នាំ៕

ប្រភព: pinoyhealthguide

មតិយោបល់