ព័ត៌មានជាតិ

ក្រឡាប់រថយន្ត របួសធ្ងន់ស្រាល៩នាក់ នៅក្រចេះ

ក្រចេះ: លោកអធិការស្រុកសំបូរ បានប្រាប់ Post News ថា នៅវេលាម៉ោង១០ព្រឹក ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៧ មានករណីគ្រោះថ្នាក់ចរាចរណ៍បង្កឡើងដោយខ្លួនឯង បណ្តាលឲ្យក្រឡាប់រថយន្ត នៅចន្លោះបង្គោល៣៨៨-៣៨៩ ផ្លូវជាតិលេខ៧ (ក្រចេះ-ស្ទឹងត្រែង) ចំណុចទួលទ្រាំង ភូមិអូរគ្រៀង ឃុំអូរគ្រៀង ស្រុកសំបូរ ខេត្តក្រចេះ។

រថយន្តខាងលើ ម៉ាកកូរ៉េ៣.៥តោន ពណ៌ខៀវ ពាក់ស្លាកលេខ កំពង់ចាម3A-5161 ចុះមកពីខេត្តរតនគីរី ទៅខេត្តស្វាយរៀង ដល់ចំណុចកើតហេតុបានក្រឡាប់ បណ្តាលឲ្យរបួសធ្ងន់ស្រាល៩នាក់ ក្មេង៣នាក់។

ក្រោយពីកើតហេតុ សមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុ និងបានបញ្ជូនជនរងគ្រោះទៅមន្ទីរពេទ្យបង្អែកខេត្តក្រចេះ។ ហើយសមត្ថកិច្ចកំពុងស្រាវជ្រាវរកអត្តសញ្ញាណម្ចាស់រថយន្ត៕

មតិយោបល់