ព័ត៌មានជាតិ ព័ត៌មានសុខភាព

ប្រទេសចំនួន២២បានរួមគ្នា ពង្រឹងផ្នែកជីវសុវត្ថិភាព នៅតាមមន្ទីរពិសោធន៌

សៀមរាប៖ ប្រទេសកម្ពុជាបានធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំអន្តរជាតិប្រចាំឆ្នាំលើកទី១១របស់ ASIA Pacific Biosafety Association ក្រោមចំណងជើងថា ៉Strengthen in Unity: Partnership in Biosafety & Biosecurity ” ដែលបានប្រព្រឹត្តទៅនៅសណ្ឋាគារសុខាល័យអង្គរ ខេត្តសៀមរាប កាលពីថ្ងៃទី២ ខែមិថុនា ឆ្នាំ២០៦នេះ។

កិច្ចប្រជុំនេះត្រូវបានធ្វើឡើងក្រោមអធិបតីភាពឯកឧត្តមសាស្ត្រាចារ្យ អេង ហួត រដ្ឋលេខាធិការក្រសួងសុខាភិបាល ដោយមានការចូលរួមពីបណ្តាប្រទេសចំនួន២២ មកពីតំបន់លើសកលលោកដែលមានអ្នកចូលរួមសរុបចំនួន២៣០នាក់។

គោលបំណងនៃកិច្ចប្រជុំនេះ គឺដើម្បីពិភាគ្សាគ្នាលើការពង្រឹងផ្នែក Biosafety និង Biosecurity សម្រាប់មន្ទីរពិសោធន៌នៅក្នុងតំបន់អាសុីប៉ាសុីហ្វិក ព្រមទាំងស្វែងរកយន្តការសហការគ្នារវាងប្រទេសនិងប្រទេសនៅក្នុងតំបន់ ដោយរួមបញ្ចូលទាំងការគៀងគរធនធានសម្រាប់ប្រតិបត្តិការលើផ្នែកនេះផងដែរ។

ថ្លែងក្នុងកិច្ចបើកអង្គប្រជុំនេះ លោកអេង ហួតរដ្ឋលេខាធិការ បានមានប្រសាសន៌ថា មន្ត្រីដែលបម្រើការនៅក្នុងមន្ទីរពិសោធន៌ត្រូវតែយល់ដឹងឲ្យបានច្បាស់លើកិច្ចការ Biosafety និងBiosecurity នេះ ដើម្បីពង្រឹងគុណភាពមន្ទីរពិសោធន៌ផង និងការពារការចំលងរោគ ព្រមទាំងការបាត់បង់នូវសម្ភារ:បរិក្ខាមន្ទីរពិសោធន៌ ក៏ដូចជាប្រយុទ្ធប្រឆាំងនឹង bioteorism ដែលមានកន្លងមកធ្លាប់កើតមានដោយការយកមេរោគទៅចំលងដល់មនុស្សជាដើម។

ក៏បានថ្លែងអំណរគុណដល់សមាគមជីវសុវត្ថិភាពតំបន់អាសុីប៉ាសុីហ្វិក ដែលបានជ្រើសរើសប្រទេសកម្ពុជាជាទីកន្លែងប្រជុំអន្តរជាតិនេះ និងការជួយឧបត្ថម្ភគាំទ្រទាំងថវិកានិងបច្ចេកទេសលើការពង្រឹងផ្នែកជីវសុវត្ថិភាពនៅតាមមន្ទីរពិសោធន៌ក្នុងតំបន់អាសុីប៉ាសុីហ្វិកដែលក្នុងនោះមានកម្ពុជាផងដែរ៕

13319819_1072496402789465_4636332878146800673_n13339566_1072496329456139_7105704707849098623_n13335880_1072496376122801_4792407801453725069_n13322105_1072496349456137_1571353230944237728_n13335842_1072496432789462_1370691663378005206_n

មតិយោបល់