ព័ត៌មានសុខភាព

កុំបណ្តោយឲ្យធ្មេញមានសភាពបែបនេះ ប្រយ័ត្នកើតជំងឺមហារីក!!!

អ្នកត្រូវតែដឹងថា បាក់តេរីនៅក្នុងមាត់ផ្សំជាមួយនឹងប្រូតេអ៊ីនដែលសល់ពីចំណីអាហារ បង្កើតបានជាក្រមរកំបោរនៅតាមជើងធ្មេញ។ នៅពេលដែលក្រមរកំបោរទាំងនេះរឹង ហើយគ្រប់ដណ្តប់តាមជើងធ្មេញ វានឹងបណ្តោលឲ្យមានបញ្ហាធ្ងន់ធ្ងរដូចជា រលាកអញ្ចាញធ្មេញ ពុកធ្មេញ និងឈឺធ្មេញជាដើម។ លើសពីនេះទៅទៀត អ្នកវិទ្យាសាស្ត្រនៅសហរដ្ឋអាមរិករកឃើញថា ភាពខ្ជិលច្រអូសធ្វើអនាម័យមាត់ធ្មេញ មិនត្រឹមតែមានបញ្ហាក្លិនមាត់ប៉ុណ្ណោះទេ វាថែមទាំងបង្កើនហានិភ័យនៃជំងឺរលាកទងសួត និងមហារីកលំពែងថែមទៀត។ ដូច្នេះ ដើម្បីកាត់បន្ថយហានិភ័យកុំឲ្យកើតមានបញ្ហាដូចខាងលើនេះ អ្នកត្រូវព្យាយាមធ្វើអនាម័យមាត់ធ្មេញឲ្យបានត្រឹមត្រូវ។

១.អ្នកត្រូវដុសធ្មេញយ៉ាងហោចណាស់មួយថ្ងៃពីរដង ដើម្បីឲ្យធ្មេញស្អាត។
២.ច្រាសដុសធ្មេញត្រូវមានលក្ខណ:ទន់ ដើម្បីកុំឲ្យប៉ះពាល់ដល់អញ្ចាញធ្មេញ។
៣.នៅពេលដុសធ្មេញ អ្នកត្រូវដុសទាំងក្នុងខាងក្រៅ និងខាងក្នុងឲ្យបានសព្វ រួមទាំងអណ្តោតផងដែរ។
៤.នៅពេលដុសធ្មេញរួច អ្នកត្រូវលាងច្រាសឲ្យស្អាត រួចដាក់បញ្ឈរឲ្យស្ងួត ដើម្បីកុំឲ្យបាក់តេរីលូតលាស់។
៥.ក្នុងរយ:ពេល៣ខែ អ្នកត្រូវប្តូរច្រាស់ថ្មី។

របៀបកម្ចាត់ក្រមរកំបោរ
១.យកប្រេងដូង១ស្លាបព្រាបាយដាក់ចូលទៅក្នុងមាត់ រួចខ្ពុររយ:ពេល១៥ទៅ២០នាទី ដើម្បីសម្លាប់មេរោគ និងធ្វើឲ្យក្រមរកំបោរមានសភាពទន់។
២.បន្ទាប់មកប្រើច្រាស់ដុសតិចៗ រួចប្រើទឹកធម្មតាលាងសម្អាតចេញ។

រូបមន្តមួយនេះ ត្រូវបានផ្តល់អនុសាសន៍ដោយក្រុមគ្រូពេទ្យជាច្រើន ព្រោះប្រេងដូងមានសមត្ថភាពជួយថែរក្សាសុខភាពមាត់ធ្មេញ ហើយអាចកម្ចាត់ក្រមរកំបោរបានថែមទៀត៕

មតិយោបល់