ព័ត៌មានសុខភាព

ម្ហូប២មុខ ប្រចាំត្រកូល អ្នកខេត្តស្វាយរៀង នៅ កៅដាយ ០០១

ភ្នំពេញៈ បើនិយាយពីម្ហូបនៅស្វាយរៀង ប្រិយមិត្តច្បាស់ណាស់នឹងនឹកឃើញ ដល់មុខម្ហូប ២មុខ ប្រចាំត្រកូលអ្នកខេត្តមួយនេះ គឺ កកូរកណ្តៀង និង សាច់ជ្រូករំលីងជ្រក់សណ្តែក ដែលកំពុងមានវត្តមាននៅក្នុងភោជនីយដ្ឋាន កៅដាយ ០០១ ។
សម្រាប់សម្លរ កកូរកណ្តៀង គឺជាអាហារមួយប្រភេទ ដែលផ្សំឡើងពី រុក្ខជាតិឈ្មោះកណ្តៀង ត្រីឆ្លាំង ឬត្រីអណ្តែង លាយជាមួយអង្ករលីង និងគ្រឿងសម្លរកកូរ ។

Food (6)Food (7)

ដោយឡែកសម្រាប់ សាច់ជ្រូករំលីងជ្រក់សណ្តែក វិញ គឺ សាច់ជ្រូកចម្អិនដោយចុងភៅជំនាញ ដោយជ្រើសរើសយក សាច់ជ្រូកខ្មែរ មករំលីង ហើយ ជ្រក់សណ្តែកទៀតសោត គឺប្រើប្រាស់សណ្តែក ដែលបណ្តុះ តាមបែបធម្មជាតិ ។

Food (3)Food (4)Food (5)

លើសពីអាហារដ៏ឈ្ងុយឆ្ងាញ់ពីរមុខនេះ នៅមាន ២មុខទៀត គឺ ត្រីតុកកែចំហុយមីសួរ និង អន្ទង់អាំងប្រលាក់អំបិលម្ទេស ធានាថា ឆ្ងាញ់រហូតដល់លិឍដៃ ។

Food (8)Food (9)Food (10)

Food (11)
ប្រិយមិត្តអាចស្វែងរកអាហារទាំងនេះ បានភោជនីយដ្ឋាន កៅដាយ ០០១ ផ្លូវ៣៨៨ សងា្កត់ទួលសា្វយព្រៃII ខណ្ខ័ចំការមន ក្រុងភ្នំពេញ(ខាងក្រោយហ្ការាសសាំងតេលា ស្តុបកៅដាយ) ដោយទីកន្លែងប្រកបដោយផាសុខភាពខ្ពស់ ។

ភោជនីយដ្ឋាន កៅដាយ ០០១ ទើបតែបើកបាន ជិត១ខែ ដោយមានភាគហ៊ុនចំនួន ៤នាក់ ក្នុងនោះមាន លោក វុទ្ធ ភាព លោក ឈុន ឆាង លោក ឆឹង សែនកុសល លោក ឡេង សុធា (ហៅឡាំ) និង តារាចម្រៀង សាន ផានិត

សូមបញ្ជាក់ផងដែរថា សម្រាប់ប្រិយមិត្តដែលចូលទៅពិភាអាហារថ្ងៃត្រង់ និងអាហារល្ងាចនៅកៅដាយ ០០១ និងបញ្ចុះតម្លៃ ៣០ ភាគរយ រាល់មុខម្ហូប ដែលបានកុម៉្មង់ ហើយអាចទាក់ទងបានតាមរយៈទូរស័ព្ទលេខ ០៧១ ៥៦៨ ២២២២ ៕

Food (1)Food (12)Food (13)San`1

មតិយោបល់