ព័ត៌មានសុខភាព

[VDO] ប្រជាពលរដ្ឋកម្ពុជា ជាង ៩០ភាគរយ គាំទ្រការដាក់សារព្រមាន សារសុខភាពជារូបភាព លើកញ្ចប់បារី

ភ្នំពេញ: នៅខែកក្កដា ឆ្នាំ២០១៦ ខាងមុខនេះ គ្រប់កញ្ចប់បារី ដែលលក់នៅកម្ពុជា នឹងមានសារព្រមានសុខភាព ជាភាសាខ្មែរ និងជារូបភាព។ យោងតាមយុទ្ធនាការផ្សព្វផ្សាយ នៅថ្ងៃទី២៦ ឧសភា ២០១៦។

ប្រជាពលរដ្ឋកម្ពុជា ជាង ៩០ភាគរយ គាំទ្រការដាក់សារព្រមានសារសុខភាពជារូបភាព លើកញ្ចប់បារី។ នេះបើយោងតាមលទ្ធផលស្រាវជ្រាវរបស់ វិទ្យាស្ថានជាតិស្ថិតិ នៃក្រសួងផែនការ កាលពីពេលថ្មីៗនេះ។

រដ្ឋាភិបាលបានទុកពេលឲ្យក្រុមហ៊ុនយ៉ាងយូរចុងខែកក្កដា ឆ្នាំ២០១៦នេះ ត្រូវតែបោះសារព្រមានសុខភាព ដោយលាយល័ក្ខជាអក្សរភាសាខ្មែរ ដែលសារព្រមាននេះ ធ្វើឡើងនៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ ២០១៦ ដើម្បីអបអរសាទរទិវាពិភពលោកគ្មានថ្នាំជក់ (៣១ ឧសភា)ឆ្នាំនេះ សម្ព័ន្ធត្រួតពិនិត្យថ្នាំជក់អាស៊ីអាគ្នេយ៍(SEATCA) បានចេញនូវរបាយការណ៍មួយដោយទទួលស្គាល់ទាំងសមិទ្ធិផល និងចន្លោះប្រហោងនៃការអនុវត្តន៍ការវេចខ្ចប់ និងការដាក់ស្លាកសញ្ញាលើផលិតផលថ្នាំជក់នៅបណ្តាប្រទេសអាស៊ាន។

របាយការណ៍ “សន្ទស្សន៍នៃការវេចខ្ចប់ និងការដាក់ស្លាកសញ្ញាលើផលិតផលថ្នាំជក់របស់ SEATCA ” បានរកឃើញថា ក្នុងខណៈដែលប្រទេស៩ ក្នុងចំណោម១០ បាននិងកំពុងតែអនុវត្តសារព្រមានសុខភាពជារូបភាពលើកញ្ចប់ផលិតផលថ្នាំជក់ មានតែបីប្រទេសប៉ុណ្ណោះ ដែលមានសារព្រមានសុខភាពដែលមានទំហំធំដែលគេចាត់ទុកថា ជាគំរូប្រតិបត្តិអន្តរជាតិល្អបំផុត (យ៉ាងហោច ៧៥%)៕

ដូច្នេះ សូមអញ្ជើញទស្សនា សារអប់រំ វីដេអូឃ្លីប ដើម្បីជូនជាគតិពិចារណា ៖

https://youtu.be/dc6ELPDEd5s

មតិយោបល់