ក្រូចឆ្មា គឺជាផ្លែឈើធម្មជាតិមួយប្រភេទសម្បូរទៅដោយសារធាតុចិញ្ចឹមដែលលើកកម្ពស់ដល់សុខភាពទូទៅ និងការពារពីជំងឺផ្សេងៗ។ វាមានផ្ទុកសមាសធាតុម្យ៉ាងហៅថា lemonoids ដែលមានសមត្ថភាពបញ្ឈប់ការរីកសាយនៃកោសិកាមហារីក ជាពិសេសជំងឺមហារីកសុដន់។ ការស្រាវជ្រាវបានបង្ហាញថា ក្រូចឆ្មាមានឥទ្ធិពលអស្ចារ្យលើសរីរាង្គទាំងមូល ហើយអ្នកគួរតែប្រើប្រាស់រាល់ថ្ងៃ។
តាមពិតផ្នែកដែលផ្តល់អត្ថប្រយោជន៍ខ្លាំងជាងគេគឺសំបក ព្រោះវាផ្ទុកវីតាមីន និងសារធាតុបំប៉នច្រើន។ ក្រៅពីគុណសម្បត្តិប្រឆាំងនឹងការកើតជំងឺមហារីក សំបកអាចកម្ចាត់ជាតិពុលចេញពីរាងកាយ, ការពារពពួកប៉ារ៉ាស៊ីត, ផ្សិត និងបាក់តេរី។
ប៉ុន្តែតើយើងត្រូវប្រើប្រាស់វាយ៉ាងដូចម្តេច?
ដំបូងអ្នកត្រូវលាងសំបក់ឲ្យបានស្អាតមុននឹងយកទៅក្លាសេក្នុងទូទឹកកក ឬហាន់ជាចំណិតតូចៗគឺកាន់តែឆាប់កក។ នៅពេលដែលកករឹងហើយ អ្នកអាចយកទៅកិនបំបែកឲ្យល្អិត សម្រាប់រោចពីលើអាហារ។ ល្បិចមួយនេះ មិនត្រឹមតែជួយថែរក្សាសម្រស់ឲ្យមានភាពស្រស់ស្អាតប៉ុណ្ណោះទេ ថែមទាំងជួយឲ្យអ្នកមានសុខភាពល្អថែមទៀត។
ម្យ៉ាងវិញទៀតអ្នកអាចហាន់សំបកក្រូចឆ្មាស្រស់ឲ្យស្តើងៗសម្រាប់ផ្ទាប់ជាមួយនឹងអាហារក៏បានដែរ៕
មតិយោបល់