ព័ត៌មានសុខភាព

ឃើញសញ្ញាព្រមានទាំងនេះគួរទៅពិនិត្យថ្លើមជាបន្ទាន់

ជួនកាលយើងចំណាយពេលវេលាច្រើនពេកទៅលើសកម្មភាពជីវិតប្រចាំថ្ងៃ ហើយភ្លេចពីបញ្ហាសុខភាពរបស់ខ្លួនក៏មាន បើទោះបីជារាងកាយតែងតែផ្តល់សញ្ញាព្រមានក៏យើងនៅតែគិតថាវាជារឿងធម្មតា។

ការខូចខាតមុខងារថ្លើម គឺជារោគសញ្ញាធ្ងន់ធ្ងរនៃជំងឺថ្លើមដូចជា រលាកថ្លើមប្រភេទ B, C និង A, ថ្លើមមានជាតិអាកុល, ជំងឺក្រិនថ្លើម និងខ្លាញ់ក្នុងថ្លើម។

ជំងឺទាំងនេះអាចត្រូវបានបង្កឡើងដោយសារតែការឆ្លងមេរោគរីករាលដាល ឬថ្លើមហើមដោយសារតែការទទួលទានគ្រឿងស្រវឹង រួមទាំងការប្រមូលផ្តុំខ្លាញ់ច្រើនក្នុងថ្លើម។

នៅពេលដែលកោសិការថ្លើមខូចខាត នឹងបង្កឲ្យមានអាការៈកាន់តែធ្ងន់ធ្ងររហូតដល់ស្លាប់ក៏មាន ប្រសិនបើអ្នកមិនធ្វើការព្យាបាលនៅដំណាក់កាលដំបូង។ ដូច្នេះសូមប្រយ័ត្នប្រសិនបើអ្នកឃើញរោគសញ្ញាដូចខាងក្រោមនេះ៖

១. លាមក និងទឹកនោម

អ្នកជំនាញបានផ្តល់អនុសាសន៍ថា ប្រសិនបើទឹកនោមរបស់អ្នកមានពណ៌ក្រម៉ៅខ្លាំង និងពពុះច្រើន ហើយលាមករាវពណ៌ប្រផេះគួរតែទៅពិនិត្យមើលថ្លើមជាបន្ទាន់។

២. ភើគ្មានមូលហេតុ

ជាធម្មតាការភើញឹកបន្ទាប់ពីការញ៉ាំអាហារជារឿងមិនល្អសម្រាប់សុខភាពទៅហើយ ប៉ុន្តែប្រសិនបើលក្ខណ្ឌនេះកើតឡើងដោយគ្មានហេតុផល រួមទាំងមានអាការៈក្អួតចង្អោរ វាគឺជារោគសញ្ញាព្រមាននៃការខូតថ្លើម។

៣. រមាស់

រាងកាយមានការរមាស់ខ្លាំងពេលដែលមិនមានប្រតិកម្មអាឡែកស៊ី ឬបញ្ហាស្បែក អាចជាសញ្ញានៃបញ្ហាថ្លើមមានសុខភាពមិនល្អ។

៤. ស្នាមជាំ និងហូរឈាម

ប្រសិនបើអ្នកឧស្សាហ៍មានអាការៈធ្លាក់ឈាម ហើយងាយមានស្នាមជាំខុសប្រក្រតីនៅលើស្បែក អ្នកគួរតែប្រញាប់ស្វែងរកជំនួយពីវេជ្ជសាស្ត្រ៕

warning

មតិយោបល់