ព័ត៌មានសុខភាព

មិននឹកស្មាន! ខ្ទឹមស និងខ្ទឹមបារាំង ជាថ្នាំបណ្តុះសក់ពូកែយ៉ាងនេះសោះ

ការបាត់បង់សក់ ឬក៏ទំពែក គឺជាភាពអាម៉ាសមួយដែលបានកើតមានចំពោះមនុស្សរាប់លាននាក់នៅជំវិញពិភពលោក។ ខណៈមនុស្សភាគច្រើនបាត់បង់សក់នៅអាយុ៤០ឆ្នាំ ដោយសារតែការទទួលទានរបបអាហារមិនល្អ ឬបណ្តោលមកពីតំណពូជ។ ទោះជាយ៉ាងណា បើយោងតាមគេហទំព័រ naturalmedicinebox បានបង្ហាញថា បញ្ហាជ្រុះសក់អាចដោះស្រាយបានដោយប្រើវិធីធម្មជាតិងាយៗ ហើយលោកអ្នកមិនចាំបាច់ចំណាយប្រាក់ច្រើននោះឡើយ។

ធាតុផ្សំៈ
ខ្ទឹមបារាំង១មើម (កិនយកទឹក)
ខ្ទឹមស៤ទៅ៥កំពឹស
ស៊ុតលឿង១គ្រាប់

របៀបប្រើប្រាស់
១.យកធាតុផ្សំទាំងអស់ទៅក្រឡុក ឬកិនឲ្យក្លាយទៅជាល្បាយតែមួយ។
២.ចាប់ផ្តើមអនុវត្តលើស្បែកក្បាល ហើយប្រើម្រាមដៃម៉ាស្សារាងជារង្វង់។
៣.ទុកឲ្យល្បាយធ្វើសកម្មភាពរយៈពេល៣០នាទី បន្ទាប់មកលាងសម្អាតជាមួយនឹងទឹកក្តៅឧណ្ឌៗ។
៤.អនុវត្តបែបនេះជារៀងរាល់ពេលល្ងាច ក្នុងរយៈពេល៣០ថ្ងៃ អ្នកនឹងឃើញលទ្ធផលបណ្តើរៗ។

សមាសធាតុនៅក្នុងខ្ទឹមស និងខ្ទឹមបារាំង មានឥទ្ធិពលជំរុញដល់លំហូរឈាមទៅកាន់ស្បែកក្បាល ជួយឲ្យសក់ឆាប់លូតលាស់ឡើងវិញ និងមានភាពរឹងមាំ។ ក្រៅពីបណ្តុះសក់ឡើងវិញ រូបមន្តមួយនេះអាចការពារមិនឲ្យសក់ជ្រុះ ព្យាបាលសក់ស្ងួត និងកម្ចាត់បញ្ហារមាស់ស្បែកក្បាលថែមទៀត៕

មតិយោបល់