នៅពេលដែលអ្នកទទួលទានចំណីអាហារសម្បូរជាតិគីមីច្រើន ហើយរស់នៅតំបន់ដែលមានបរិស្ថានកខ្វក់ទៀតនោះ រាងកាយច្បាស់ជាមានផ្ទុកជាតិពុលកាន់តែច្រើន។ ជាពិសេស នៅពេលអ្នកមិនបានសម្អាតជាតិពុលចេញពីរាងកាយទេ វានឹងប្រមូលផ្តុំបន្តិចម្តងៗ ដែលបង្កទៅជាបញ្ហាធ្ងន់ធ្ងរដល់សុខភាព។ ដូច្នេះ ដើម្បីជៀសផុតពីហានិភ័យផ្សេងៗ អ្នកគួរតែស្វែងយល់ពីរោគសញ្ញា និងវិធីបន្សាបជាតិពុល ដូចខាងក្រោម៖
១.ប្រព័ន្ធភាពស៊ាំចុះខ្សោយ
ប្រព័ន្ធភាពស៊ាំចុះទន់ខ្សោយ គឺសញ្ញាដំបូងដែលបង្ហាញពីជាតិពុលកើនឡើងនៅក្នុងរាងកាយលើសលប់។ មូលហេតុដែលបណ្តោលឲ្យរាងកាយមានជាតិពុលច្រើនពេក គឺការបរិភោគអាហារ ឬភេសជ្ជៈសម្បូរជាតិគីមី ហើយសូម្បីតែការរស់នៅក្នុងបរិភាគពោរពេញទៅដោយផ្សែងពុលក៏ដូចគ្នាដែរ។
២.ប្រតិកម្មខ្លាំងចំពោះក្លិន
វាជាសញ្ញាមួយដែលប្រាប់ថា រាងកាយត្រូវបានផ្ទុកទៅដោយជាតិពុលលើសកម្រិត ដែលធ្វើឲ្យច្រមុះមានប្រតិកម្មខ្លាំងចំពោះទឹកអប់ ផ្សែង ហើយមានអាការឈឺក្បាល និងចង្អោរជាដើម។ ក្នុងករណីបែបនេះ អ្នកត្រូវទទួលទានតែបៃតងឲ្យបានទៀងទាត់ ដើម្បីកម្ចាត់ជាតិពុល និងស្តារមុខងារនៃ ថ្លើម ឲ្យមានភាពល្អប្រសើរឡើងវិញ។
៣.ផ្ទៃអណ្តោតមានពណ៌លឿង ឬស
ប្រសិនបើនៅលើផ្ទៃអណ្តោតរបស់អ្នកមានពណ៌លឿង ឬពណ៌ស បាននៅថា ប្រព័ន្ធរំលាយអាហាររបស់អ្នកកំពុងតែប្រយុទ្ធប្រឆាំងជាមួយនឹងជាតិពុល ដែលលើសនៅក្នុងរាងកាយហើយ។ ដូច្នេះ នៅពេលដែលអ្នកសង្កេតឃើញអណ្តោត មានការប្រែប្រួលគួរតែប្រញាប់រកវិធីដោះស្រាយភ្លាម។
៤.ទល់លាមកញឹកញាប់
បញ្ហាទល់លាមកញឹកញាប់ ក៏ជារោគសញ្ញាមួយនៃជាតិពុលក្នុងរាងកាយលើសកម្រិតផងដែរ។ ហេតុនេះ អ្នកគួរតែទម្លាប់ផឹកទឹកឲ្យគ្រប់គ្រាន់ ញ៉ាំបន្លែឲ្យបានច្រើន ញ៉ាំចេក និងព្យាយាមធ្វើលំហាត់ប្រាណ… ដើម្បីបណ្តេញជាតិពុលចេញពីរាងកាយ។ ការធ្វើលំហាត់ប្រាណ និងបន្ទោរបង់ បានទៀងទាត់ជាតិពុលមិនអាចស្រូបចូលទៅក្នុងឈាមបាននោះទេ ហើយជាតិពុលក៏ត្រូវបញ្ចេញពីរាងកាយបានច្រើនដែរ។
ខាងក្រោមនេះ ជាអាហារដែលមានប្រសិទ្ធភាពជួយបន្សាបជាតិពុលចេញពីរាងកាយបាន៖
- អង្កសំរូប ខាត់ណាត់ផ្កាពណ៌ខៀរ សារ៉ាយ ផ្លែប៉ោមពណ៌ខៀវ សុទ្ធតែជាអាហារដែលមានសមត្ថភាពបន្សាបជាតិពុលខ្លាំងបំផុត។
- ផឹកទឹកឲ្យយ៉ាងហោចណាស់ ២លីត្រក្នុងមួយថ្ងៃ។
- ទទួលទានថ្នាំគ្រាប់វីទាមីន C ដើម្បីជួយជំរុញឲ្យរាងកាយកម្ចាត់ជាតិពុល។
- ជាពិសេសកុំភ្លេច ធ្វើលំហាត់មួយថ្ងៃឲ្យបាន ១ម៉ោង ដើម្បីបញ្ចេញជាតិពុលតាមរយៈញើស និងធ្វើឲ្យឈាមរត់បានល្អ៕
មតិយោបល់