តើអ្នកតែងតែកើតមានបញ្ហាឈឺក ជារឿយៗមែនទេ? ការឈឺក អាចបណ្តោលមកពីត្រូវរបួស ការអង្គុយធ្វើការយូរពេក ឬឥរិយាបទមិនល្អក្នុងពេលគេងជាដើម។ បើដូច្នោះមែន សូមសាកល្បងវិធីបែបសាមញ្ញទាំង៣យ៉ាងនេះ ការឈឺចាប់នឹងឆាប់បាត់ដូចបំណង។
ទឹកកក
ទឹកកក គឺជាផ្នែកមួយនៃឱសថប្រចាំផ្ទះដែលមានប្រសិទ្ធិភាពបំផុតក្នុងការព្យាបាលជំងឺឈឺក ខណៈដែលភាពត្រជាក់របស់វាអាចកាត់បន្ថយការលាក និងកាត់បន្ថយការឈឺចាប់ភ្លាមៗ។
របៀបអនុវត្ត៖
១.ប្រើកន្សែងរុំទឹកកកមួយដុំឲ្យបានត្រឹមត្រូវ។
២.យកទឹកកនៅស្អំនៅលើក ហើយទុកឲ្យបាន ១៥នាទី។
៣.រៀងរាល់ ៣ម៉ោង អនុវត្តម្តងការឈឺចាប់នឹងឆាប់ជា។
ម្សៅរមៀត
រមៀត គឺជាគ្រឿងទេសដ៏អស្ចារ្យមួយទៀតសម្រាប់ព្យាបាលការឈឺចាប់តំបន់ក។ វាមានលក្ខណៈសម្បត្តិប្រឆាំងការរលាក ព្រមទាំងជួយបន្ថូរបន្ថយអាការហើមផងដែរ។
របៀបអនុវត្ត៖
១.លាយម្សៅរមៀត មួយស្លាបព្រាកាហ្វេ ជាមួយនឹងទឹកដោះគោមួយកែវ។
២.យកល្បាយនេះទៅកម្តៅឲ្យក្តៅ រួចទុកឲ្យត្រជាក់វិញ។
៣.បន្ថែមទឹកឃ្មុំ ៤ទៅ៥ដំណក់ ហើយទទួលទានមួយថ្ងៃ២ដង។
ខ្ញី
ខ្ញី មានលក្ខណៈសម្បត្តិប្រឆាំងនឹងការរលាក ដែលធ្វើឲ្យឈាមរត់នៅតំបន់កមានភាពប្រសើរឡើង។
របៀបអនុវត្ត៖
១.ហាន់ខ្ញីពីរបីចំណិត ដាក់ចូលទៅក្នុងទឹកដាំពុះមួយពែង។
២.ទុកឲ្យត្រជាក់ ហើយបន្ថែមទឹកឃ្មុំបន្តិចចូល។
៣.ទទួលទឹនទឹកខ្ញីនេះមួយថ្ងៃមួយពែង ក្នុងរយៈពេល២ទៅ៣ថ្ងៃ អាការឈឺចាប់នឹងបាត់ដូចបំណង៕
ដកស្រង់ពី៖ boldsky
មតិយោបល់