ព័ត៌មានសុខភាព

អាហារ៣ប្រភេទ ជួយឲ្យអ្នកជៀសផុតពីជំងឺទឹកដក់ក្នុងភ្នែក

ជំងឺទឹកដក់ក្នុងភ្នែក គឺជាមូលហេតុចម្បងដែលអាចបណ្តោលឲ្យភ្នែកមើលលែងឃើញ ឬខ្វាក់បាន។ ជំងឺនេះអាចបផ្លាញសរសៃប្រសាទទុបទិកក្នុងភ្នែក ដែលបណ្តោលមកពីសារធាតុរាវត្រូវបានបង្កើតឡើងនៅផ្នែកខាងមុខនៃកែវភ្នែករបស់អ្នក។ ប៉ុន្តែ បើយោងតាមគេហទំព័រ davidwolfe បានបង្ហាញថា មានវិធីសាស្ត្រជាច្រើនក្នុងការកាត់បន្ថយហានិភ័យនៃជំងឺនេះ ដោយគ្រាន់តែអ្នកទៅជួបគ្រូពេទ្យធ្វើការពិនិត្យឲ្យបានទៀងទាត់ ឬធ្វើលំហាត់ប្រាណដើម្បីបន្ថយសម្ពាធភ្នែក។ ក្រៅពីនេះ អ្នកអាចបន្លែមួយចំនួនទៅក្នុងរបបអាហារជាប្រចាំថ្ងៃ ក៏អាចជួយលើកម្ពស់សុខភាពភ្នែក និងទប់ស្កាត់ការវិវត្តទៅរកជំងឺនេះផងដែរ។

ខាងក្រោមនេះ គឺជាអាហារមួយប្រភេទដែលអាចជួយកាត់បន្ថយបញ្ហាទឹកដក់ក្នុងភ្នែកៈ

ស្ពៃក្តោប
ស្ពៃក្តោប គឺជាប្រភពនៃសារធាតុបេតាការ៉ូទីន (Beta-carotene) ដ៏សម្បូរបែប ដែលអាចជួយការពារបញ្ហាទឹកដក់ក្នុងភ្នែក និងជួយលើកកម្ពស់ឲ្យភ្នែកមានសុខភាពល្អឡើងវិញ។

សណ្តែកខៀវ
ជារឿយៗក្រុមអ្នកជំនាញបានណែនាំឲ្យបន្ថែម សណ្តែកខៀវ ទៅក្នុងរបបអាហារជាប្រចាំ ព្រោះវាមានផ្ទុកសារធាតុចិញ្ចឹមសំខាន់បំផុតពីរយ៉ាង គឺ lutein និង zeaxanthin ដែលអាចជួយការពារភ្នែកមិនឲ្យឡើងបាយ ព្រមទាំងទឹកដក់ក្នុងភ្នែកឡើយ។

ស្ពៃខ្មៅ
ស្ពៃខ្មៅ ក៏មានបរិមាណនៃសារធាតុប្រឆាំងអុកស៊ីតកម្ម lutein និង zeaxanthin ដែលភ្នែកត្រូវការជាចាំបាច់ដែរ។ សារធាតុសំខាន់ទាំងពីរមុខនេះហើយ អាចជួយការពារភ្នែកមិនឲ្យកើតជំងឺទឹកដក់ក្នុងភ្នែក៕

មតិយោបល់