ព័ត៌មានសុខភាព

៥វិធី ប្រើមួយណាក៏បានស្នាមផ្លែនឹងរលាយបាត់អស់

បរទេសៈ តើនរណាខ្លះ ដែលកំពុងតែមានកង្វល់ជាមួយនឹងបញ្ហាស្នាមផ្លែ? ការរលាក ឬត្រូវរបួស ដោយកត្តាផ្សេងៗ ជាមូលហេតុធ្វើឲ្យកើតមានស្លាកស្នាម ឬស្នាមផ្លែ នៅលើផ្ទៃស្បែក។ ប៉ុន្តែបញ្ហាមួយនេះ មិនមែនគ្មានវិធីដោះស្រាយនោះទេ អ្នកអាចប្រើប្រាស់ ខ្ទឹមស ក្រូចឆ្មា ប្រទាលកន្ទុយក្រពើ ទឹកឃ្មុំ ឬម្សៅសូដាក៏បានដែរ។ ព្រោះឱសថទាំង៥មុខនេះសុទ្ធតែមានប្រសិទ្ធភាពដូចគ្នា ដូច្នេះអ្នកអាចជ្រើសរើសវិធីណាមួយក៏បានប្រសិនបើគិតថាងាយ។

១ខ្ទឹមស៖ ប្រេងដែលមានវត្តមាននៅក្នុងខ្ទឹមសអាចជួយលុបបំបាត់ស្នាមផ្លែយ៉ាងឆាប់រហ័ស។ ប៉ុន្តែអ្នកត្រូវហាន់ខ្ទឹមសលាបនៅលើស្នាមផ្លែរាល់ថ្ងៃ ហើយរយៈពេល ១០នាទីត្រូវលាងទឹកចេញវិញ។

២. ក្រូចឆ្មា៖ វីតាមីន C និងសារធាតុប្រឆាំងអុកស៊ីកម្ម ដែលមាននៅក្នុងផ្លែក្រូចឆ្មា ពិតជាមានប្រសិទ្ធភាពព្យាបាលស្លាកស្នាម និងស្នាមផ្លែយ៉ាងពូកែបំផុត។ ប្រើទឹកក្រូចឆ្មាស្រស់អនុវត្តលើស្នាមផ្លែ រួចទុករយៈពេល ៣០នាទី ទើបលាងសម្អាតចេញ។

៣. ប្រទាលកន្ទុយក្រពើ៖ ប្រទាលកន្ទុយក្រពើអាចដោះស្រាយបញ្ហាច្រើនយ៉ាង ដែលកើតមានចំពោះស្បែក រួមទាំងព្យាបាលស្បែកខូច ការរលាក ផ្តល់សំណើមដល់ស្បែក និងកម្ចាត់ស្នាមផ្លែ។ប្រើទឹកក្តៅឧណ្ឌៗលាងសម្អាតតំបន់ដែលរងនូវផលប៉ះពាល់ជាមុនសិន រួចប្រើសាច់ប្រទាលកន្ទុយក្រពើស្រស់ៗលាបពីលើភ្លាមៗ។

៤. ម្សៅសូដា(Baking Soda)៖ ម្សៅមួយប្រភេទនេះ ពិតជាមានអត្ថប្រយោជន៍ច្រើនណាស់សម្រាប់សុខភាព និងសម្រស់ ហើយសូម្បីតែស្នាមផ្លែក៏អាចកម្ចាត់បានដែរ។ ប្រើម្សៅមួយស្លាបព្រាលាយទឹកបន្តិចដើម្បីឲ្យក្លាយជាល្បាយ បន្ទាប់មកអនុវត្តកន្លែងដែលមានស្នាមផ្លែដោយផ្ទាល់។ សូមរងចាំ ១៥ ទៅ ២០នាទី ទើបលាងជម្រះចេញ។

៥. ទឹកឃ្មុំ៖ ទឹកឃ្មុំជាឱសថផ្តល់សំណើម នឹងព្យាបាលស្លាកស្នាមដ៏វិសេសវិសាលបំផុត។ អនុវត្តទឹកឃ្មុំត្រង់ស្នាមផ្លែ រួចម៉ាស្សាថ្នមៗ ៣នាទី វានឹងជួយទប់ស្តាត់ការប្រមូលផ្តុំនៃកោសិកាងាប់ៗ ហើយជួយឲ្យជំរុញដល់ចលនាឈាមរត់៕

សូមព្យាយាមប្រើប្រាស់ជារៀងរាល់ថ្ងៃ ស្នាមផ្លែ នឹងចាប់ផ្តើមរលប់បាត់បន្តិចម្តងៗ រហូតទាល់តែអស់៕

មតិយោបល់