ព័ត៌មានសុខភាព

គន្លឹះងាយៗ អាចកម្ចាត់ស្លេស និងបញ្ហារលាកបំពងកក្នុងពេលដ៏ខ្លី

បញ្ហាស្លេស និងរលាកបំពងក កើតឡើងដោយសារតែជំងឺផ្តាសាយ ហើយមានមនុស្សជាច្រើននាក់ណាស់ដែលតែងតែជួបប្រទះនូវអាការបែបនេះជារៀងរាល់ឆ្នាំ។ ប៉ុន្តែសំណាងល្អ មានវិធីសាស្ត្រធម្មជាតិមួយបែបអាចកម្ចាត់បញ្ហានេះបានក្នុងពេលដ៏ខ្លី ដោយមិនចាំបាច់ចំណាយប្រាក់ច្រើនឡើយ។ បើយោងតាមគេហទំព័រ beextrahealthynow ក៏បានបង្ហាញផងដែរថា ភេសជ្ជៈមួយនេះ មានផ្ទុកវីតាមីន C ដែលអាចជួយពង្រឹងប្រព័ន្ធភាពស៊ាំឲ្យកាន់តែរឹងមាំ និងអាចការពាររោគសញ្ញានៃជំងឺផ្តាសាយផងដែរ។

ខាងក្រោមនេះ គឺជារៀបផ្សំឱសថធម្មជាតិដើម្បីកម្ចាត់បញ្ហាស្លេស និងរលាកបំពងក៖

ធាតុផ្សំ៖
ទឹកម្នាស់សុទ្ធកន្លះពែង
ម្ទេសម៉ត់មួយចឹប
ទឹកឃ្មុំ ១ស្លាបព្រាបាយ
ទឹកខ្មេះប៉ោម កន្លះស្លាបព្រាបាយ

របៀបប្រើប្រាស់
១.លាយធាតុផ្សំទាំងអស់បញ្ចូលគ្នា រួចប្រើស្លាបព្រាកូរឲ្យសព្វ។
២.យកទៅកំដៅឲ្យក្តៅឧណ្ឌៗ ហើយទទួលទានភ្លាមៗ។
៣.ក្រោយពីទទួលទានមួយលើកដំបូងអ្នកនឹងមានភាពធូរស្រាល ក៏ប៉ុន្តែសូមបន្តអនុវត្តមួយថ្ងៃម្តងរហូតទាល់តែជាទាំងស្រុង៕

មតិយោបល់