ព័ត៌មានអន្តរជាតិ

តើអតីតប្រធានាធិបីកូរ៉េខាងត្បូង នឹងត្រូវកាត់ទោសប្រហារជីវិតឬយ៉ាងណា ខណៈ…?

កូរ៉េៈ រដ្ឋាភិបាលក្រុងព្យុងយ៉ាង បានចេញបទបញ្ជាមួយ ដើម្បីស្នើឲ្យមានការកាត់ទោស ប្រហារជីវិតអតីតប្រធានាធិបតីកូរ៉េខាងត្បូង លោកស្រី Park Geun-hye និងប្រមុខចារកម្មរបស់លោកស្រី នូវអ្វីដែលកូរ៉េខាងជើង បានលើកទ្បើងថា អតីតមេដឹកនាំរូបនេះ ធ្លាប់មានផែនការ ដើម្បីធ្វើឃាតថ្នាក់ដឹកនាំរបស់ខ្លួន គឺលោក គីម ជុងអ៊ុន។ នេះបើយោងតាមសារព័ត៌មាន Alzajeera ចេញផ្សាយនៅថ្ងៃទី ២៩ ខែមិថុនា ឆ្នាំ២០១៧។

ទីភ្នាក់ងារព័ត៌មានមជ្ឈិមផ្លូវការ (KCNA) របស់កូរ៉េខាងជើង នៅថ្ងៃព្រហស្បតិ៍នេះ បានឲ្យដឹងថា តាមរយៈភស្ដុតាង ជាច្រើន បានបង្ហាញយ៉ាងច្បាស់ថា លោកស្រី Park ជាអ្នករៀបចំផែនការ ដើម្បីផ្តួលរំលំរបបដឹកនាំរបស់កូរ៉េខាងជើង កាលពីឆ្នាំ២០១៥ ហេតុដូចនេះ កូរ៉េខាងត្បូង គួរតែកាត់ទោសប្រហារជីវិតលើជនក្បត់ដូចជា លោកស្រី Park Geun-hye និងប្រមុខចារកម្មរបស់លោកស្រី គឺលោក Lee Byung-ho ។

ប្រភព័ដដែរ បានបញ្ជាក់ថា «ពីពេលនេះតទៅ លោកស្រី Park និងប្រមុខចារកម្មរបស់លោកស្រី ពុំអាចគេចផុតពីសេចក្ដីសម្លាប់បានទ្បើយ មិនថាជាស្នាដៃនរណាក៏ដោយ គ្រប់ពេលវេលា គ្រប់មធ្យោបាយទាំងអស់»។

គួរបញ្ជាក់ដែរថា អតីតប្រធានាធិបតីកូរ៉េខាងត្បូង លោកស្រី Park Geun-hye ត្រូវបានគេទម្លាក់ចេញពីតំណែង និងកំពុងជាប់ឃុំក្នុងពន្ធនាគារ ដោយត្រូវប្រឈមមុខនឹងដំណើរការក្ដី ជុំវិញសំណុំរឿងពុករលួយ៕

មតិយោបល់