ការមករដូវ គឺជាសុបិន្តដ៏អាក្រក់មួយសម្រាប់សុភាពនារីគ្រប់រូប ព្រោះវាអាចធ្វើឲ្យពួកគេអស់កម្លាំង វិលមុខ ឈឺខ្នង ឈឺពោះ ឈឺក្បាល…ពិបាកគ្រប់គ្រងខ្លាំងណាស់។ ប៉ុន្តែ ច្បាប់ធម្មជាតិមួយនេះ គ្មានស្ត្រីពេញវ័យរូបណាអាចជៀសផុតបាននោះទេ រហូតដល់វ័យចំណាស់អស់រដូវ ទើបផុតទុក្ខ។
ទោះជាយ៉ាងណាក៏ដោយ ទន្ទឹមនឹងការមករដូវ អ្នកក៏គួរតែចេះសង្កេតមើលពីរោគសញ្ញាមួយចំនួនផងដែរ ប្រសិនបើខុសប្រក្រតី បង្ហាញថាអ្នកកំពុងតែជួបបញ្ហាសុខភាពហើយ។
១.រដូវមិនទៀង
វដ្តរដូវធម្មតាមានរយៈពេល ២១ ទោ ៣៥ថ្ងៃ តែប្រសិនបើវដ្តរដូវ របស់អ្នកមានរយៈពេលឆាប់ ឬយូរពេក បានន័យថា អ្នកកំពុងតែមានបញ្ហារដូវមិនទៀង។
បើសិនជាស្ថានភាពបែបនេះកើតឡើងជាញឹកញាប់ អ្នកគួរតែប្រញាប់ទៅជួបជាមួយនឹងក្រុមគ្រូពេទ្យ ដើម្បីទប់ស្តាត់ហានិភ័យនៃជំងឺក្រពេញអូវែ ដែលអាចប៉ះពាល់យ៉ាងខ្លាំងទៅលើសុខភាពបន្តពូជនៅពេលក្រោយ។
២.ការហូរឈាមរដូវរយៈពេលយូរ
ជាធម្មតាការហូរឈាមរដូវមានរយៈពេលចាប់ពី ៣ ទៅ ៧ថ្ងៃ ប៉ុន្តែប្រសិនបើវាមានរយៈពេលយូរជាង ៧ថ្ងៃ ហើយមិនព្រមឈប់ អាចបណ្តោលមកពីឈាមធ្លាក់ច្រើនពេក។ ស្ថានភាពបែបនេះ អាចឲ្យរាងកាយមានភាពស្លេកស្លាំង សន្លប់ ឬប៉ះពាល់ដល់អាយុជីវិត បើមិនរកវិធីដោះស្រាយទាន់ពេល។
ម្យ៉ាងវិញទៀត ការហូរឈាមច្រើនក៏អាចបណ្តោលមកពីអតុល្យភាពអ័រម៉ូន ជំងឺក្រពេញទីរ៉ូអ៊ីត ការឆ្លងមេរោគលើទ្វារមាស… ដូច្នេះប្រសិបើអ្នកសង្កេតឃើញឈាមហូរច្រើនជាងធម្មតា អ្នកគួរតែរកជំនួយពីគ្រូពេទ្យផ្នែករោគស្ត្រីជាបន្ទាន់។
៣.ហូរឈាមមិនប្រក្រតី
ការហូរឈាមនៅពាក់កណ្តោលនៃវដ្តរដូវ ឬមុនថ្ងៃមករដូវ ត្រូវបានគេចាត់ទុកជាការហូរឈាមមិនប្រក្រតី។ ទោះជាយ៉ាងបរិមាណនៃការហូរឈាមជួនកាលអាចច្រើន ជួនកាលអាចតិច ដែលមនុស្សស្រីភាគច្រើនមិនអើពើឡើយ។
ក្នុងករណីនេះកើតឡើងជារៀងរាល់ខែ អ្នកគួរតែស្វែងរកការព្យាបាលភ្លាមៗ ព្រោះវាអាចជាសញ្ញាព្រមាននៃជំងឺដុំសាច់ក្នុងស្បូន ការរលាកប្រដាប់បន្តពូជ…ដែលអាចប៉ះពាល់ដល់សុខភាពបន្តពូជ និងការមានកូននៅថ្ងៃក្រោយ។
៤.ឈឺពោះខ្លាំង
ភាពទន់ខ្សោយនៃស្បូន អាចបណ្តោលឲ្យមានការឈឺចាប់នៅក្នុងថ្ងៃមករដូវ ហើយអមទៅដោយអាការក្អួតចង្អោរ រាគរូស បែកញើស វិលមុខ អ្នកគួរតែប្រុងប្រយ័ត្ន។
នេះអាចបណ្តោលមកពីរោគសញ្ញានៃជំងឺមួយចំនួនដូចជា ដុំពកក្នុងស្បូន រលាកអាងត្រគាក មហារីកស្បូន… ដូច្នេះអ្នកគួរតែប្រញាប់ទៅជួបជាមួយនឹងគ្រូពេទ្យ ដើម្បីរកវិធីព្យាបាលឲ្យបានឆាប់៕
ដកស្រង់ពី៖ soha
មតិយោបល់