ព័ត៌មានសុខភាព

ប្លែកមែន! ដាក់ម្រាមដៃក្នុងទឹកត្រជាក់៣០វិនាទី អាចដឹងថាអ្នកមានបញ្ហាចរន្តឈាម ឬអត់!!!

តាមពិតវិធីសាស្ត្រធ្វើតេស្តសុខភាពមានច្រើនណាស់ ក៏ប៉ុន្តែការដាក់ម្រាមដៃចូលទៅក្នុងទឹកត្រជាក់ គឺជាវិធីដ៏ចម្លែកមួយ ដែលពុំទាន់មានអ្នកណាដឹងនៅឡើយទេ។ បើយោងតាមគេហទំព័រ healthylifehealthyfood បានបង្ហាញថា ការជ្រលក់ចង្អុលដៃទៅក្នុងត្រជាក់រយៈពេល៣០វិនាទី អាចដឹងច្បាស់ពីបញ្ហាសុខភាពរបស់អ្នកល្អ ឬអាក្រក់បាន។

ប្រសិនបើម្រាមដៃរបស់អ្នកប្រែពណ៌ទៅជាសស្លេក ឬក៏ខៀវ បានន័យថា អ្នកកំពុងតែមានបញ្ហាចរន្តឈាមហើយ។

ការផ្លាស់ប្តូរសីតុណ្ហភាពត្រជាក់ ឬភាពតានតឹង អាចបណ្តោលឲ្យសរសៃឈាមច្រាលទៅចុងម្រាមដៃ ច្រមុះ ឬត្រចៀក។ នេះក៏ដោយសារតែផ្នែកទាំងអស់នេះ មិនអាចទទួលបាននូវការផ្គត់ផ្គង់ឈាមគ្រប់គ្រាន់ ហើយអាចប្រែសភាពទៅជារឹងស្ពឹក។

បញ្ហាផ្លាស់ប្តូរចរន្តឈាម អាចបណ្តោលមកពីកំណកឈាម ដែលធ្វើឲ្យអ្នកត្រូវប្រឈមនឹងគ្រោះថ្នាក់ខ្លាំងបំផុត។ ជាពិសេសប្រសិនបើចរន្តឈាមត្រូវបានរាំងស្ទះ ច្បាស់ជាជះឥទ្ធិពលដល់បេះដូង ឬសួត ដែលអាចធ្វើឲ្យអ្នកស្លាប់បាន៕

មតិយោបល់