ព័ត៌មានសុខភាព

ហាមទទួលទានផ្លែឈើទាំងនេះក្នុងពេលដំណាលគ្នា ប្រយ័ត្ន…!

បរទេសៈ បើទោះបីជាផ្លែឈើពិតជាមានសារៈសំខាន់សម្រាប់រាងកាយក៏ពិតមែន ប៉ុន្តែការទទួលទានផ្លែឈើខ្លះក្នុងពេលដំណាលគ្នាអាចបង្កឲ្យមានផលប៉ះពាល់ធ្ងន់ធ្ងរ។

បើយោងតាមការសិក្សាជាច្រើនបង្ហាញថា ការទទួលទានផ្លែឈើពីរមុខក្នុងពេលតែមួយ ឬការទទួលទានផ្លែឈើជាមួយនឹងផលិតផលមួយចំនួន អាចធ្វើឲ្យមិនស្រួលខ្លួនសម្រាប់មនុស្សពេញវ័យ ហើយក្នុងករណីកុមារតូចៗអាចគ្រោះថ្នាក់ដល់ជីវិត។

ប្រសិនបើអ្នកមិនចង់មានបញ្ហាកើតឡើងក្រុមគ្រួសារ និងកូនៗជាទីស្រឡាញ់ គួរតែជៀសវាងទទួលទានអាហារទាំងនេះក្នុងពេលតំណាលគ្នា។

១. ក្រូច + ការ៉ុត
បើទោះបីជាមនុស្សជាច្រើនចូលចិត្តផ្លែឈើក៏ពិតមែន តែការទទួលទានផ្លែឈើទាំងពីរមុខនេះដំណាលគ្នាអាចបណ្តោលឲ្យមានអាការៈក្រហាចទ្រូង ការផលិតទឹកប្រមាត់លើសកម្រិត ព្រមទាំងខូចខាតប្រព័ន្ធតម្រងនោម ដែលអាចបង្កផលវិបាកធ្ងន់ធ្ងរដល់សុខភាព។

fruits-never-mix1

២. ម្នាស់ + ទឹកដោះគោ
មិនថាទឹកដោះគោ ឬទឹកដោះគោជូរនោះទេ នៅពេលដែលអ្នកទទួលទានដំណាលគ្នាជាមួយម្នាស់ អាចបណ្តោលឲ្យមានអារម្មណ៍ចង្អោរ ឧស្ម័នពុលក្នុងក្រពះកើនឡើង ឈឺក្បាល ឈឺពោះ ឆ្លងមេរោគ។ នេះជាបញ្ហាដែលកើតមានចំពោះខ្លួនអ្នក ចុះបើបញ្ហានេះកើតមានចំពោះទារកវិញ តើមានផលប៉ះពាល់ខ្លាំងយ៉ាងណា?

fruits-never-mix2

៣. ល្ហុង + ក្រូចឆ្មា
នៅពេលដែលអ្នកទទួលទានរបស់ទាំងពីរមុខនេះក្នុងពេលដំណាលគ្នា អាចមានបញ្ហាកង្វះឈាម និងបញ្ហាអេម៉ូក្លូប៊ីន។ ដូច្នេះដើម្បីសុវត្ថិភាពគួរតែជៀសវាង ហើយកុំប្រថុយឲ្យកូនរបស់អ្នកទទួលទានឲ្យសោះ។

fruits-never-mix3

៤. ត្របែក + ចេក
ការបរិភោគផ្លែឈើទាំងពីរមុខនេះក្នុងពេលតែមួយ មិនថាតែអ្នក ឬកុមារនោះទេ នឹងមានអារម្មណ៍ឈឺពោះ ដោយសារតែការផលិតឧស្ម័នពុល។ លើសពីនេះទៅទៀត វាអាចបណ្តោលឲ្យឈឺក្បាល និងឈឺក្រពះផងដែរ។ ដូច្នេះអ្នកគួរតែចងចាំថា មិនត្រូវទទួលទាន ឬផ្តល់ឲ្យកុមារនោះទេ ព្រោះវាអាចបង្កឲ្យមានបញ្ហាធ្ងន់ធ្ងរដល់ប្រព័ន្ធរំលាយអាហារ។

fruits-never-mix

៥. ក្រូច + ទឹកដោះគោ
ប្រសិនបើអ្នក និងកូនរបស់អ្នកមានទម្លាប់ទទួលទានបែបនេះ គួរតែបញ្ឈប់ភ្លាម។ ព្រោះអាស៊ីតនៅក្នុងផ្លែក្រូចនឹងបំផ្លាញ់អង់ស៊ីម ដែលទទួលខុសត្រូវសម្រាប់ការរំលាយជាតិម្សៅ ហេតុនេះហើយប្រព័ន្ធរំលាយអាហារនឹងពិបាកដំណើរការ ជាពិសេសកុមារតែម្តង៕

fruits-never-mix4

មតិយោបល់