ព័ត៌មានសុខភាព

តើការរួមភេទពីរឬបីដងក្នុងមួយថ្ងៃ អាចប៉ះពាល់ដល់សុខភាពដែរឬទេ?

បរទេសៈ យើងដឹងហើយថា សិចជាតម្រូវការចាំបាច់មួយ ដែលផ្ដល់នូវភាព ស្រណុកសុខស្រួល និងអារម្មណ៍រីករាយ ព្រមទាំងជួយបង្កើនភាពស្និតស្នាលគ្នា រវាងដៃគូ។ តាមការសិក្សាស្រាវជ្រាវ បានឲ្យដឹងថា ការរួមញឹកញាប់ អាចជួយ ឲ្យអារម្មណ៍ស្រស់ថ្លា និងកាត់បន្ថយភាពតានតឹង ជាពិសេសសម្រាប់បុរស ការមានសកម្មភាពផ្លូវភេទញឹកញាប់ អាចជួយកាត់បន្ថយហានិភ័យ មហារីកក្រពេញប្រូស្តាត។ ផ្ទុយទៅវិញ ចំពោះអ្នកមានសកម្មភាពរួមភេទ ច្រើនដងពេក អាចថា ពីរ ឬបីដង ហើយពេលខ្លះរហូតដល់ ៤ដងក្នុងមួយ អាចបង្កជាផលប៉ះពាល់ដល់សុខភាពបាន។

ការជក់បារី និងការផឹកស្រាច្រើនតែប៉ះពាល់ដល់សមត្ថភាពលិង្គ ប៉ុន្តែវាមិនមែន ជាកត្តាចម្បង ដែលធ្វើឲ្យអ្នកប្រឈមបញ្ហានេះ ខ្ពស់នោះទេ។ អ្វីដែលជាផល ប៉ះពាល់បំផុតនោះ គឺការរួមភេទច្រើនដងពេកក្នុងមួយថ្ងៃ អាចប្រឈមបញ្ហាជា ច្រើនដូចជា លិង្គមិនទ្បើងរឹង ឬងាប់ ការបញ្ចេញទឹកកាមមានការធ្លាក់ចុះ និងមិនអាចឈានដល់ចំណុចកំពូលបានទេ៕

I-cant-perform-011

មតិយោបល់