ភ្នំពេញៈ ស្ត្រីម្នាក់ ត្រូវបានអ្នករត់ម៉ូតូឌុបមកកាន់ប៉ុស្តិ៍រដ្ឋបាលសង្កាត់ស្ទឹងមានជ័យ ក្រោយពីស្ត្រីរូបនេះបានឡើងមកពីខេត្តបន្ទាយមានជ័យ ដើម្បីមកយកលុយពីលោកយាយនៅឯភ្នំពេញ បំណងយកទៅបង់ឲ្យធនាគារដែលខ្លួនកំពុងជំពាក់គេ តែបែរជាត្រូវជនសង្គមងងឹត ដាក់ថ្នាំដោយឲ្យរូបនាងផឹកទឹក អ៊ីឈីតាន់ រួចធ្វើសកម្មភាពឆបោក បន្លំយកនាងអស់ចំនួន៥០០ដុល្លារនិងខ្សែក១ខ្សែបានសម្រេច រួចគេចខ្លួនបាត់ដោយសុវត្ថិភាព។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១និង៣០នាទី ថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១៧ ស្ថិតនៅក្នុងប៉ុស្តិ៍ស្ទឹងមានជ័យ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ក្នុងនោះយើងក៏មានការឡាយផ្ទាល់នៅលើផេក Post News Media ផងដែរ៕
មតិយោបល់