ទម្លាប់នៃការធ្វើអនាម័យរាងកាយជាប្រចាំថ្ងៃ គឺជារឿងដ៏ល្អបំផុតដែលស្ត្រីគ្រប់រូបគួរតែធ្វើ ក៏ប៉ុន្តែទម្លាប់មួយចំនួនក៏អាចបង្កឲ្យគ្រោះថ្នាក់ដល់សុខភាពវិញផងដែរ ប្រសិនបើអ្នកអនុវត្តមិនបានត្រឹមត្រូវ។ បើយោងតាមគេហទំព័រ naturalmedicinebox បានចុះផ្សាយថា ក្រៅពីទម្លាប់ធ្វើអនាម័យខ្លួនប្រាណ នៅមានទម្លាប់៤ចំណុចថែមទៀត ដែលអាចបណ្តោលឲ្យគ្រោះថ្នាក់ដល់សុខភាព បើអ្នកមិនព្រមផ្លាស់ប្តូរ។
១.ប្រើសាប៊ូដុំដុសលាងសម្អាតតំបន់ឯកជន
ការធ្វើអនាម័យគឺជារឿងសំខាន់បំផុតសម្រាប់មនុស្សស្រីគ្រប់រូប ប៉ុន្តែទម្លាប់ប្រើសាប៊ូសម្អាតតំបន់ឯកជនមិនមែនជារឿងល្អនោះទេ ព្រោះសារធាតុគីមីនៅក្នុងសាប៊ូអាចជ្រាបចូលទៅក្នុងទ្វារមាស ធ្វើឲ្យអតុល្យភាពកម្រិត pH ពីធម្មជាតិ និងធ្វើឲ្យទ្វារមាសស្ងួត។ ទោះជាយ៉ាងណា មនុស្សស្រីគ្រប់រូបត្រូវចាំថា ទ្វារមាស តួនាទីលាងសម្អាត និងទប់ស្តាត់ការរីករាលដាលបាក់តេរីដោយខ្លួនឯងហើយ ដូច្នេះអ្នកមិនចាំបាច់ប្រើសាប៊ូលាងសម្អាតទៀតឡើយ។
២.ប្រើសំឡីអានាម័យពេញមួយថ្ងៃ
អ្នកជំនាញបានណែនាំថា រឿងចាំបាច់ស្ត្រីគ្រប់រូបត្រូវតែផ្លាស់ប្តូរសំឡីអនាម័យរៀងរាល់ ៤ម៉ោងម្តង ដើម្បីទប់ស្កាត់ការឆ្លងមេរោគពីសំឡីចូលទៅក្នុងទ្វារមាសវិញ។ ប៉ុន្តែក្នុងករណីដែលទ្វារមាសរបស់អ្នកនៅស្អាតគ្មានភាពកខ្វក់ច្រើន ក្នុងមួយថ្ងៃអ្នកអាចប្តូរ២ទៅ៤ដងក៏បានដែរ។
៣.ចូលចិត្តស្លៀកឈុតក្នុងរឹបតឹងពេក
ទម្លាប់ស្លៀកពាក់ឈុតក្នុងរឹបតឹងខ្លាំងពេក អាចធ្វើឲ្យរលាកស្បែក ឆ្លងមេរោគផ្សិតក្នុងសុដន់ ឈាមរត់មិនល្អ និងហើមជាដើម។ វាគ្មានបញ្ហានោះទេ ប្រសិនបើអ្នកស្លៀកពាក់ម្តងម្កាល ប៉ុន្តែដើម្បីជៀសផុតពីបញ្ហាកុំទម្លាប់បែបនេះញឹកញាប់ពេក។
៤.គេងមិនដោះអាវទ្រនាប់
ស្ត្រីដែលមានទម្លាប់គេងមិនដោះអាវទ្រនាប់ចេញ ពិតជាមានគ្រោះថ្នាក់ខ្លាំងណាស់សម្រាប់សុខភាពសុដន់ ពីព្រោះសម្ពាធពីអាវទ្រនាប់អាចបំផ្លាញ់កោសិការបស់សុដន់។ ក្រៅពីនេះ ខ្សែរបស់អាវទ្រនាប់អាចធ្វើឲ្យមានស្នាមជាំ ឬធ្វើឲ្យមានការឈឺចាប់ផងដែរ។
៥.ប្រើស្ព្រាយ(SPRAY)បាញ់លើស្បែក
ការប្រើប្រាស់ស្ព្រាយ បាញ់នៅលើស្បែកផ្ទាល់អាចធ្វើឲ្យសារធាតុគីមីរបស់វាជ្រាបចូលទៅក្នុងចរន្តឈាម ហើយយូរៗទៅអាចបង្កឲ្យកើតជំងឺមហារីកសុដន់។ ស្ព្រាយភាគច្រើនគេប្រើប្រាស់បាញ់នៅលើសម្លៀកបំពាក់ដើម្បីឲ្យមានក្លិនក្រអូប ប៉ុន្តែវាមិនមានសុវត្ថិភាពចំពោះស្បែកនោះទេ៕
មតិយោបល់