ព័ត៌មានសុខភាព

នេះហើយ លទ្ធផលសម្រាប់អ្នកចូលចិត្តទំពារទឹកកកលេង

បរទេសៈ ថ្វីបើទឹកកកមិនមែនជាអាហារប្រចាំថ្ងៃក៏ពិតមែន ប៉ុន្តែមនុស្សមួយចំនួនមានចំណង់ខាំទឹកកកញ៉ាំលេងដើម្បីកំដរភាពអផ្សុក។ ប៉ុន្តែ អ្នកគួរជៀសវាងទម្លាប់បែបនេះ ព្រោះវាអាចបណ្តោលឲ្យមានគ្រោះថ្នាក់មួយចំនួនដល់សុខភាពដោយមិនដឹងខ្លួន។

ខូចធ្មេញ
ធ្មេញរបស់អ្នកនឹងត្រូវបានខូចខាត ប្រសិនបើអ្នកទំពារទឹកកកញឹកញាប់ពេក។ សូម្បីតែកាចាកធ្មេញរបស់អ្នកក៏ទទួលរងនូវផលប៉ះពាល់ ហើយបង្កឲ្យមានបញ្ហាមាត់ធ្មេញនៅពេលក្រោយ។

កង្វះជាតិដែក
ចំពោះមនុស្សមួយចំនួន ដែលកង្វះជាតិដែកក៏បណ្តោលមកពីការទំពារទឹកកកដែរ។ យកល្អអ្នកគួរតែកាត់បន្ថយទម្លាប់នេះ ដើម្បីជៀសវាងកង្វះជាតិដែក។

ចង់ក្អួត

មនុស្សដែលទទួលរងនូវបញ្ហាកង្វះជាតិទឹក នឹងចង្អោរ អាចមានអារម្មណ៍ចង់ទំពារទឹកកកគ្រប់ពេល។ ប្រសិនបើអ្នកបានទទួលរងបញ្ហាណាមួយក្នុងចំណោមទាំងពីរនេះ គួរតែទៅពិគ្រោះជាមួយនឹងគ្រូពេទ្យជំនាញ។

កង្វះអាហាររូបត្ថម្ភ
ជាទូទៅអ្នកដែលបរិភោគទឹកកកជាញឹកញាប់ ក្នុងបរិមាណច្រើន គឺងាយនឹងបាត់បង់ចំណាប់អារម្មណ៍ក្នុងការទទួលទានអាហារ ហើយអាចបណ្តោលឲ្យកង្វះអាហាររូបត្ថម្ភថែមទៀត៕

Eat Ice Dangerous

មតិយោបល់