តើអ្នកដឹងទេ ហេតុអ្វីបានជាអ្នកជំនាញណែនាំឲ្យអ្នកផឹកទឹកមុនពេល ផឹកតែឬកាហ្វេ? នេះក៏ដោយសារតែការផឹកទឹកអាចជួយកាត់បន្ថយបរិមាណនៃជាតិអាស៊ីតនៅក្នុងក្រពះ មិនឲ្យកើតមានបញ្ហាផ្សេងៗចំពោះរាងកាយ។
មិនថាអ្នកផឹកតែឬកាហ្វេ នៅពេលព្រឹក ឬពេលល្ងាចនោះទេ វាអាចបង្កើនហានិភ័យនៃដំបៅក្រពះ ជាពិសេសប្រសិនបើអ្នកផឹកនៅពេលស្រេកឃ្លាន។ ផ្ទុយទៅវិញ បើអ្នកផឹកទឹកមុនពេលផឹកតែឬកាហ្វេ វាមិនត្រឹមតែអាចជួយកាត់បន្ថយអាស៊ីតនៅក្នុងក្រពះប៉ុណ្ណោះទេ ថែមទាំងអាចជួយកាត់បន្ថយផលប៉ះពាល់នៃក្រពះ និងសុខភាពទូទៅថែមទៀត។
ម្យ៉ាងវិញទៀត ទឹកអាចជួយកាត់បន្ថយផលប៉ះពាល់នៃអាស៊ីតតែដែលជះឥទ្ធិពលទៅលើធ្មេញ ហើយអាចជួយរក្សារាងកាយមិនឲ្យខ្វះជាតិទឹក និងជួយបញ្ចេញជាតិពុលពីរាងកាយផងដែរ។
មានមនុស្សជាច្រើននាក់ណាស់ ដែលមានទម្លាប់ផឹកតែឬកាហ្វេក្រោយពេលទទួលទានបាយរួច ដូច្នេះប្រសិនបើអ្នកទម្លាប់ផឹកទឹក គឺជារឿងដ៏ប្រសើរបំផុតសម្រាប់សុខភាព៕
ប្រភពៈ soha
មតិយោបល់