ស៊ុត គឺជាជម្រើសអាហារពេលព្រឹក សម្បូរទៅដោយសារធាតុចិញ្ចឹមសំខាន់ៗដែលរាងកាយត្រូវការខ្វះមិនបាន។ អ្នកជំនាញផ្នែកសុខភាពបានណែនាំថា ការបន្ថែមស៊ុតទៅក្នុងរបបអាហារជាប្រចាំ ពិតជាល្អសម្រាប់សុខភាព ព្រោះវាអាចជួយឲ្យអ្នកមានអារម្មណ៍ឆ្អែតបានយូរ កាត់បន្ថយការទទួលទានអាហារសម្បូរជាតិស្ករ និងខ្លាញ់។
ស៊ុត ត្រូវបានគេចាត់ទុកជាអាហារធម្មជាតិដ៏ល្អបំផុត មិនមានជាតិថ្នាំអង់ទីប៊ីយោទិច ថ្នាំសម្លាប់សត្វល្អិ ឬថ្នាំគីមី ដូចបន្លែផ្លែឈើកសិកម្មផ្សេងៗឡើយ។ ចូរក្រលេកមើលសារៈសំខាន់៣ចំណុច ដែលបានមកពីការទទួលទានស៊ុត៖
១.ស៊ុតលឿង ជួយជំរុញដល់ការអភិវឌ្ឍខួរក្បាល
ស៊ុតលឿង គឺជាប្រភពនៃរីតាមីនចម្រុះដូចជា ខូលីន (Choline) ដែលមានមុខងារជួយជំរុញដល់ប្រព័ន្ធសរសៃប្រសាទឲ្យដំណើរការបានល្អ និងកាត់បន្ថយបញ្ហារលាក។ នេះហើយជាមូលហេតុមួយ ដែលអ្នកជំនាញផ្តល់អនុវសាសន៍ ឲ្យស្ត្រីមានផ្ទៃពោះព្យាយាមទទួលទានស៊ុតស្ងោរ ដើម្បីជួយជំរុញដល់ការលូតលាស់ខួរក្បាលរបស់ទារក្បាលទារកក្នុងផ្ទៃ។
២.អាចប្រែកាយពីរូបរាងធាត់មកជាស្គម
ការបញ្ចូលស៊ុត ទៅក្នុងរបបអាហារមិនត្រឹមតែអាចជួយគ្រប់គ្រងទម្ងន់ឲ្យមានស្ថិរភាពនោះទេ ថែមទាំអាចសម្រកទម្ងន់ផងដែរ។ នេះដោយសារតែប្រូតេអ៊ីន នៅក្នុងស៊ុតធ្វើឲ្យអ្នកមានអារម្មណ៍ឆ្អែតពេញមួយថ្ងៃ កាត់បន្ថយចំណង់អាហារផ្សេងៗ។ ស៊ុតមានតួនាទីសំខាន់ក្នុងការកម្ចាត់ជាតិខ្លាញ់ចេញពីសាច់ដុំ អំឡុងពេលសម្រកទម្ងន់។ ស៊ុតធំមួយគ្រាប់ មានប្រហែលជា ៧០កាឡូរីប៉ុណ្ណោះ ហើយប្រូតេអ៊ីនមានរហូតដល់ ៦ក្រាម ធ្វើឲ្យវាក្លាយទៅជាប្រភពអាហារដល់ល្អ សម្រាប់អ្នកដែលចង់សម្រកទម្ងន់។
៣.ជាប្រភពនៃវីតាមីន D ដែលអ្នកត្រូវការ
រាងកាយត្រូវការស្រូបយកវីតាមីន D តាមរយៈពន្លឺព្រះអាទិត្យ និងការញ៉ាំអាហារមួយចំនួន។ ស៊ុតត្រូវាបានគេរកឃើញថា ជាអាហារធម្មតាជាតិមួយ ក្នុងចំណោមអាហារធម្មជាតិជាច្រើនដែលមានផ្ទុកវីតាមីន D។ ថ្វីបើការស្រូបយកពន្លឺព្រះអាទិត្យ ធ្វើឲ្យអ្នកទទួលបានវីតាមីន D ក៏ពិតមែន ប៉ុន្តែប្រសិនបើអ្នកមិនប្រយ័ត្នដោយនៅហាលថ្ងៃយូរពេកអាចប៉ះពាល់ស្បែកទៅវិញ។ ប៉ុន្តែស៊ុត ងាយស្រួលក្នុងការស្រូបយកវីតាមីន D ជាង ហើយវាមានផ្ទុកវីតាមីន Dចំនួន ៤១ប្រភេទ ដែលអាចបំពេញតាមតម្រូវការរាងកាយប្រចាំថ្ងៃបានយ៉ាងល្អ៕
ដកស្រង់ពី៖ boldsky
មតិយោបល់