ព័ត៌មានសុខភាព

ធ្លាប់តែបេះចុចប្រហុក តែមិនដឹងថាវាជាកំពូលឱសថពូកែយ៉ាងនេះសោះ!!!

តើអ្នកចូលចិត្តទទួលទានបន្លែដែរឬទេ? បើចូលចិត្តកុំភ្លេចបន្ថែមត្រប់ស្រួយទៅក្នុងរបបអាហារខ្លះផង ព្រោះវាមានផ្ទុកសារធាតុសំខាន់ៗជាច្រើនដែលមានអត្ថប្រយោជន៍ខ្លាំងបំផុតសម្រាប់សុខភាព។

នៅក្នុងត្រប់ស្រួតទម្ងន់១០០ក្រាម មានថាមពល៣៩កាឡូរី ប្រូតេអ៊ីន១,៦ក្រាម ខ្លាញ់០,៥ក្រោម កាបូនអ៊ីដ្រាត៧,១ក្រាម កាល់ស្យូម៧មីលីក្រាម ផូស្វ័រ១០មីលីក្រាម ជាតិដែក០,៨មីលីក្រាម ទឹក៩០,០ក្រាម វីតាមីនC ២៤ក្រោម…។ ដោយសារតែសមាសធាតុផ្សំសំខាន់ៗទាំងអស់នេះហើយ ទើបធ្វើឲ្យត្រប់ស្រួយ ក្លាយទៅជាបន្លែដែលល្អបំផុតសម្រាប់សុខភាព ជាពិសេសវាអាចការពារហានិភ័យនៃជំងឺមួយចំនួនដូចជា:

១.កាត់បន្ថយបញ្ហាបេះដូង ជំងឺមហារីក និងសម្ពាធឈាម។
២.ប្រឆាំងនឹងជំងឺទឹកនោមផ្អែម ដោយសារតែមានសមត្ថភាពអាចកាត់បន្ថយកម្រិតជាតិស្ករនៅក្នុងឈាម។
៣.ជួយកាត់បន្ថយការរលាក និងប៉ារ៉ាស៊ីតនៅក្នុងរាងកាយ។
៤.ជួយសម្រួលឲ្យប្រព័ន្ធរំលាយអាហារដំណើរការកាន់តែប្រសើរ។
៥.ជួយជំរុញដល់មុខងារលំពែង និងថ្លើម ឲ្យមានសុខភាពល្អ។
៦.កាត់បន្ថយកូឡេស្តេរ៉ុលក្នុងឈាម និងសម្លាប់បាក់តេរីនៅក្នុងតម្រងនោម។
៧.ជួយរំលាយអាហារ បង្កើនចំណង់ផ្លូវភេទ។
៨.ជាថ្នាំការពារជំងឺក្អក ហឺត រលាកទងសួត និងបញ្ចុះទឹកនោម…។

សរុបមកវិញ ត្រប់ស្រួយ មិនត្រឹមតែជាបន្លែដែលមានតម្លៃថោក ហើយងាយស្រួលក្នុងការរកទិញប៉ុណ្ណោះទេ វាថែមទាំងមានសមត្ថភាពអស្ចារ្យក្នុងការទប់ទល់នឹងជំងឺច្រើនយ៉ាង ដូច្នេះអ្នកគួរតែទទួលទានឲ្យបានញឹកញាប់៕

មតិយោបល់