ព័ត៌មានសុខភាព

នារីដែលកើតជំងឺទឹកនោមផ្អែម តើអាចប៉ះពាល់ដល់ការមានកូនដែរទេ?

មានហេតុផលជាច្រើននៅពីក្រោយផលប៉ះពាល់នៃការមានកូន ហើយសូម្បីតែជំងឺទឹកនោមផ្អែម ក៏ត្រូវបានគេចាត់ទុកជាករណីពិសេសមួយផងដែរ។ ជំងឺទឹកនោមផ្អែមប្រភេទទី២ គឺជាឧបសគ្គមួយដែលអាចប៉ះពាល់ដល់ឱកាសនៃការមានផ្ទៃពោះ ហើយវាក៏អាចប៉ះពាល់ដល់ការផលិតកូនរបស់បុរសដូចគ្នា។ ចំពោះជំងឺទឹកនោមផ្អែមប្រភេទទី១ វិញ អាចបណ្តោលឲ្យមានបញ្ហាជាច្រើនចំពោះអ្នកម្តាយ និងទារក។ តែទោះជាយ៉ាងណាអ្នកត្រូវប្រុងប្រយ័ត្នចំពោះជំងឺទឹកនោមផ្អែមទាំងប្រភេទទី២ ឲ្យមែនទែន ព្រោះវាអាចបង្កឲ្យប៉ះពាល់ដល់សុវត្ថិភាពនៃការមានផ្ទៃពោះ។

ហានិភ័យនៃការរលូតកូន
ស្ត្រីដែលមានផ្ទុកជាតិស្ករក្នុងឈាមខ្ពស់(គ្លុយកូស) មិនអាចឲ្យការមានផ្ទៃពោះបានសុខស្រួលនោះទេ ព្រោះជំងឺនេះអាចបញ្ឈប់អំប្រ៊ីយ៉ុងពីការគាំពារនៅក្នុងស្បូន។ នេះហើយ ជាមូលហេតុដែលធ្វើឲ្យហានិភ័យនៃការរលូតកើតមានឡើងគ្រប់ពេល។

ភាគរយនៃហានិភ័យរលូត
សូម្បីតែស្ត្រីកើតជំងឺទឹកនោមផ្អែមក្រោយពេលមានផ្ទៃពោះក៏ដោយ ក៏អាចប៉ះពាល់ដល់ទារកដែលកំពុងតែរីកលូតលាស់ដែរ ហើយហានិភ័យនៃការរលូតមានចាប់ពី៣០ ទៅ៦០ភាគរយ។

ទារកកើតមិនគ្រប់ខែ
ក្នុងករណីស្ត្រីកើតជំងឺទឹកនោមផ្អែមមួយចំនួន អាចប្រឈមហានិភ័យនៃបញ្ហាកូនកើតមិនគ្រប់ខែ ព្រោះកម្រិតជាតិស្ករនៅក្នុងឈាមឡើងខ្ពស់ពេក អាចធ្វើឲ្យខូចកោសិកាអំប្រ៊ីយ៉ុង។

បញ្ហាអ័រម៉ូន
ការមានផ្ទៃពោះ ទាក់ទងទៅនឹងអ័រម៉ូន Testosterone និង Estrogen បញ្ចេញបានត្រឹមត្រូវ។ ក៏ប៉ុន្តែប្រសិនបើកម្រិតជាតិស្ករក្នុងឈាមកើនឡើង អាចប៉ះពាល់ដល់អ័រម៉ូនទាំងនេះ ហើយការមានផ្ទៃពោះក៏ជួបនឹងបញ្ហាដែរ។ ដើម្បីបង្ការក្នុងករណីមួយនេះ អ្នកត្រូវតែទៅត្រួតពិនិត្យជាតិស្ករក្នុងឈាមឲ្យបានញឹកញាប់៕

សរុបមកវិញ ស្ត្រីដែលកើតជំងឺទឹកនោមផ្អែម អាចមានកូនបានធម្មតា គ្រាន់តែប្រឈមនឹងហានិភ័យនៃផលប៉ះពាល់ផ្សេងៗ ខ្លាំងជាងស្ត្រីដែលមានសុខភាពល្អប៉ុណ្ណោះ៕

ប្រភពៈ boldsky

មតិយោបល់