គ្រប់គ្នាមានធ្លាប់ឆ្ងល់ទេ ហេតុអ្វីបានជាគ្រូពេទ្យតែងតែដាក់ទារកនៅលើទ្រូងម្តាយបន្ទាប់ពីកើតមកភ្លាម? ការដាក់ទារកទាំងអាក្រាតកាយនៅលើដើមទ្រូង មិនចំពោះតែអ្នកម្តាយដែលសម្រាលកូនដោយធម្មជាតិ ឬវះកាត់នោះទេ សុទ្ធតែផ្តល់អត្ថប្រយោជន៍ទាំងអស់។ តាមការស្រាវជ្រាវដែលចំណាយពេលអស់ជាង ៤០ឆ្នាំបានបង្ហាញថា ការដាក់ទារកនៅលើដើមទ្រូងម្តាយដោយផ្ទាល់ក្នុងខែដំបូងនៃជីវិត អាចផ្តល់ប្រយោជន៍មិននឹកស្មានដល់ទាំងម្តាយ និងកូន។
អត្ថប្រយោជន៍សម្រាប់ទារក
- ជួយឲ្យទារកមានភាពកក់ក្តៅ
- ជួយឲ្យទារកនៅមានភាពស្ងប់ស្ងាត់ កាត់បន្ថយការយំ និងភាពតានតឹង
- ជួយគ្រប់គ្រង់សីតុណ្ហភាពនៅក្នុងរាងកាយបានល្អ
- បង្កើនល្បឿនក្នុងការអភិវឌ្ឍខួរក្បាល
- បង្កើនគុណភាពនៃការគេង
- ពង្រឹងប្រព័ន្ធភាពស៊ាំ
- ជម្រុញដល់ការរំលាយអាហារ និងឡើងទម្ងន់
- ចង្វាក់បេះដូង និងការដកដង្ហើម មានស្ថិរភាព
- ជំរុញឲ្យមានឥរិយាបទងាយស្រួលក្នុងការបៅដោះម្តាយ
អត្ថប្រយោជន៍សម្រាប់អ្នកម្តាយ
- បង្កើនការផលិតទឹកដោះ
- ជួយឲ្យឆាប់មានសុខភាពល្អឡើងវិញ បន្ទាប់ពីសម្រាល
- លើកកម្ពស់ដល់សុខមាលភាពផ្លូវចិត្ត
ទាំងអស់នេះហើយ គឺជាអត្ថប្រយោជន៍លើសពីការស្មាន ដែលបានមកពីការដាក់ទារកនៅលើដើមទ្រូងម្តាយទាំងអាក្រាតកាយដោយផ្ទាល់ ដូច្នេះអ្នកមិនចាំបាច់ងឿងឆ្ងល់ទៀតទេ៕
ប្រភព៖ pregnancyvideo
មតិយោបល់