ព័ត៌មានសុខភាព

អត្ថប្រយោជន៍ដ៏គួរឲ្យចាប់អារម្មណ៍នៃខ្ទឹមក្រហម

ថ្វីត្បិតតែខ្ទឹមក្រហម ពុំសូវពេញនិយមក្នុងការប្រើប្រាស់ដូចជាខ្ទឹមស ក៏ពិតមែន ប៉ុន្តែវាមានអត្ថប្រយោជន៍មិនចាញ់គ្នាឡើយ។ ខ្ទឹមក្រហម ត្រូវបានគេរកឃើញថា មានផ្ទុកសារធាតុអង់ទីប៊ីយោទិក ពីធម្មជាតិ ដែលមានឥទ្ធិពលបំផុតក្នុងការព្យាបាលជំងឺផ្សេងៗ។ នេះហើយ ជាមូលហេតុដែលអ្នកជំនាញផ្តល់អនុសាស្ត្រឲ្យយើងគ្រប់គ្នាបន្ថែមខ្ទឹមក្រហម ចូលទៅក្នុងរបបអាហារប្រចាំថ្ងៃ។

១.កម្ចាត់បាក់តេរីក្នុងមាត់
ការទំពារខ្ទឹមក្រហមទាំងឆៅ ៣ទៅ៨នាទី ជារៀងរាល់ថ្ងៃ អាចកម្ចាត់បាក់តេរីផ្សេងៗ ដែលសម្ងំលាក់ខ្លួននៅក្នុងប្រអប់មាត់។

២.កម្ចាត់បញ្ហាផ្លូវដង្ហើម
ខ្ទឹមក្រហម មានប្រសិទ្ធភាពក្នុងការកាត់បន្ថយអាការក្អក និងកំហាក ជួយព្យបាលបញ្ហាស្អកក ឈឺបំពងក ជំងឺរលាកសួត រលាកទងសួត និងជំងឺហឺត។

៣.ដោះស្រាយបញ្ហាពោះវៀន
ខ្ទឹមក្រហម អាចជួយទប់ស្កាត់ការរីករាលដាលនៃមេរោគ ដែលធ្វើឲ្យប៉ះពាល់ដល់ពោះវៀន និងកម្ចាត់បញ្ហារលាកពោះវៀនផងដែរ។

៤.ជួយរំលាយអាហារ
ខ្ទឹមក្រហម អាចជួយបង្កើនចំណង់អាហារ និងជួយគ្រប់គ្រងដំណើរការនៃការរំលាយអាហារឲ្យប្រសើរជាងមុន។ ជាពិសេស វាអាចជួយកាត់បន្ថយបញ្ហាទល់លាមក និងហើមពោះថែមទៀត។

៥.ថែរក្សាតម្រងនោម
ខ្ទឹមក្រហម មានសមត្ថភាពបណ្តេញកាកសំណល់ចេញពីរាងកាយ រក្សាតម្រងនោមឲ្យមានសុខភាពល្អ កាត់បន្ថយបញ្ហារលាកប្លោកនោម និងក្រពេញប្រូស្តាតផងដែរ។

៦.ព្យាបាលឈឺសន្លាក់
គុណប្រយោជន៍ចុងក្រោយនៃមើមខ្ទឹមក្រហម គឺអាចជួយព្យាបាលជំងឺរលាកសន្លាក់រ៉ាំរ៉ៃ និងរោគប្រគ្រីវថែមទៀត៕

មតិយោបល់