ព័ត៌មានសុខភាព

អត្ថប្រយោជន៍គួរឲ្យភ្ញាក់ផ្អើល ៥ចំណុចនៃទឹកដំឡូងបារាំង

ដំឡូងបារាំង គឺជាអាហារមួយប្រភេទដែលមានការពេញនិយមខ្លាំងបំផុតសម្រាប់មនុស្សនៅប៉ែកអឺរ៉ុប ហើយឥឡូវនេះប្រជាជននៅកម្ពុជាក៏ចូលចិត្តទទួលទានផងដែរ ព្រោះវាមានរស់ជាតិឆ្ងាញ់ និងផ្តល់សារធាតុចិញ្ចឹមជាច្រើនសម្រាប់សុខភាព។

ដំឡូងបារាំង មានផ្ទុកកាឡូរីទាប ជាតិសរសៃខ្ពស់ វីតាមីន B6 វីតាមីន C ប៉ូតាស្យូម កាល់ស្យូម និងម៉ង់កាណែស។ ជាពិសេស សារធាតុប្រឆាំងអុកស៊ីតកម្មដ៏ខ្លាំងក្លារបស់វា អាចជួយប្រឆាំងនឹងការខូចខាតដោយសារតែរ៉ាឌីកាល់សេរីថែមទៀត។ ខាងក្រោមនេះ គឺជាអត្ថប្រយោជន៍ដ៏គួរឲ្យភ្ញាក់ផ្អើល ៥យ៉ាង ដែលបានមកពីការទទួលទានទឹកដំឡូងបារាំង៖

១.ជួយព្យាបាលជំងឺសួត
សមាសធាតុមួយចំនួនដែលមាននៅក្នុងដំឡូងបារាំងត្រូវបានគេរកឃើញថា អាចទប់ស្តាត់ការលូតលាស់នៃកោសិកាមហារីក និងការពារជំងឺមហារីកសួតផងដែរ។ លើសពីនេះទៅទៀត វាក៏អាចជួយព្យាបាលជំងឺសួតយ៉ាងពូកែបំផុត។

២.បង្កើនលំហូតឈាមរត់
វីតាមីន B នៅក្នុងទឹកដំឡូងបារាំង អាចជួយបង្កើនសមត្ថភាពក្នុងការស្រូបយកអុកស៊ីសែនរបស់កោសិកា។ ដូច្នេះ អុកស៊ីសែនត្រូវបានបញ្ចូនទៅកាន់ផ្នែកផ្សេងៗនៃរាងកាយទាំងអស់ ដែលជាហេតុធ្វើឲ្យឈាមបង្កើនការរត់បានល្អ។

៣.សម្អាតថ្លើម
ទឹកដំឡូងបារាំងត្រូវបានគេទទួលស្គាល់ថា ជាឱសថធម្មជាតិដ៏មានតម្លៃបំផុត ព្រោះវាអាចជួយសម្អាតជាតិពុលចេញពីថ្លើម និងតម្រងនោម។ មិនតែប៉ុណ្ណោះ វាមានសមត្ថភាពអាចជួយបង្កើនមុខងាររបស់ថ្លើម និងតម្រងនោមឲ្យកាន់តែខ្លាំងក្លាផងដែរ។

៤.ជួយសម្រកទម្ងន់
ដំឡូងបារាំងមានផ្ទុកវីតាមីន C ខ្ពស់ ដែលអាចជួយបង្កើនការរំលាយអាហារ។ កាលពីពេលថ្មីៗនេះ វាត្រូវបានគេរកឃើញថា ការទទួលទានទឹកដំឡូងបារាំងទៀងទាត់ អាចជួយកាត់បន្ថយអ័រម៉ូនស្រេកឃ្លាន ដែលធ្វើឲ្យអ្នកទទួលទានតិចជាងមុន។

៥.កាត់បន្ថយកម្រិតជាតិស្ករក្នុងឈាម
ដំឡូងបារាំង មានជាតិសរសៃខ្ពស់ ដែលអាចជួយរំលាយជាតិស្ករនៅក្នុងឈាម។ មិនតែប៉ុណ្ណោះ ទឹកដំឡូងបារាំងត្រូវបានគេប្រើប្រាស់ជារៀងរាល់ថ្ងៃ ដើម្បីគ្រប់គ្រងជាតិស្ករនៅក្នុងឈាមរបស់អ្នកជំងឺទឹកនោមផ្អែម យ៉ាងមានប្រសិទ្ធភាព៕

ប្រភព៖ boldsky

មតិយោបល់