ព័ត៌មានសុខភាព

ដឹងទេ! ហេតុអ្វីអ្នកគួរបត់ជើងធំបន្ទាប់ពីក្រោកពីគេងភ្លាម ៣០នាទី?

បើយោងតាមវេជ្ជបណ្ឌិត Kenneth Koch នៅមជ្ឈមណ្ឌល់វេជ្ជសាស្ត្រ Wake Forest Baptist បាននិយាយថា ពេលវេលាដ៏ល្អបំផុតដែលមនុស្សគ្រប់រូប ត្រូវបត់ជើងធំ គឺនៅពេលព្រឹក។

នៅពេលគេងលក់ពោះវៀនធំ និងពោះវៀនតូច រវល់គ្រប់គ្រងអាហារដែលយើងបានញ៉ាំពីពេលថ្ងៃ ហើយកាកសំណល់នៃអាហារទាំងនោះត្រូវការបញ្ចេញពីរាងកាយនៅពេលចាប់ផ្តើមថ្ងៃថ្មី ជាពិសេសបន្ទាប់ពីក្រោកពីគេង ៣០នាទី។

លោកវេជ្ជបណ្ឌិត បានសង្កត់ធ្ងន់ថា ប្រសិនបើអ្នកមិនទម្លាប់បត់ជើងធំនៅពេលព្រឹក ចលនានៃពោះវៀននឹងត្រូវប៉ះពាល់បណ្តើរៗ ហើយអាចប៉ះពាល់ដល់រាងកាយទាំងមូល។

តើមានអ្វីកើតឡើង ប្រសិនបើអ្នកមិនបត់ជើងធំនៅពេលព្រឹក?
ប្រសិនបើអ្នកមិនបត់ជើងធំទេ បាក់តេរីនៅក្នុងលាកមក នឹងបម្លែងទៅជាឧស្ម័នពុល ដូច្នេះអ្នកនឹងមានអារម្មណ៍ហើមពោះ។ លើសពីនេះទៅទៀត វាអាចបណ្តោលឲ្យមានបញ្ហាផ្សេងទៀតដូចជា ទល់លាម រលោកពោះវៀន ក្នុងករណីកាកសំណល់រក្សាទុកយូរ។ ហេតុនេះ អ្នកកុំព្រងើយកណ្តើយឲ្យសោះ ចំពោះការបត់ជើងធំ នៅពេលព្រឹកបន្ទាប់ពីភ្ញាក់ពីគេង ៣០នាទី។

ក្រៅពីទម្លាប់បត់ជើងធំនៅពេលព្រឹក អ្នកគួរតែព្យាយាមទទួលទានបន្លែផ្លែឈើ ដែលមានផ្ទុកជាតិសរសៃឲ្យបានច្រើន ដើម្បីឲ្យពោះវៀនមានសុខភាពល្អ៕

ដកស្រង់ពី៖ soha

មតិយោបល់