ព័ត៌មានសុខភាព

ប៉ះពាល់ដល់ម្លឹងផង! ការជក់បារីអាចបណ្តោលឲ្យខូចភ្នែក

អ្នកណាក៏ដឹងដែរថា ការជក់បារី គឺជាមូលហេតុដ៏ចម្បងបំផុតដែលអាចបំផ្លាញ់សួត យ៉ាងធ្ងន់ធ្ងរ ក៏ប៉ុន្តែមនុស្សមួយចំនួននៅតែប្រព្រឹត្តដដែល។ ទោះជាយ៉ាងណា ការជក់បារីមិនត្រឹមតែប៉ះពាល់ដល់សួតនោះទេ សូម្បីតែភ្នែក ក៏ជួបនូវបញ្ហាធ្ងន់ធ្ងរដែរ។

បារី ត្រូវបានគេរកឃើញមានផ្ទុកសារធាតុសកម្មជាង ៤០០០ប្រភេទផ្សេងគ្នា ដូចជា អ៊ីដ្រូកាបោន កាបូនម៉ូណូអុកស៊ីដ លោហៈធាតុធ្ងន់… ដែលធ្វើឲ្យគ្រោះថ្នាក់ដល់សួត និងបេះដូង តែគួរឲ្យស្តាយមានមនុស្សតិចណាស់ដែលដឹងពីផលប៉ះពាល់ចំពោះភ្នែក។ ក្រុមអ្នកជំនាញបានអះអាងថា ការជក់បារី អាចបណ្តោលឲ្យខ្វាក់ភ្នែក កើតជំងឺភ្នែកឡើងបាយ និងជំងឺភ្នែកផ្សេងៗទៀត។

អ្នកជក់បារី យូរអង្វែងអាចប្រឈមនឹងហានិភ័យមើលមិនសូវច្បាស់ខ្ពស់ជាង អ្នកដែលមិនជក់២ទៅ៤ដង។ លើសពីនេះទៅទៀត ជាតិពុលនៅក្នុងផ្សែងបារីអាចនាំឲ្យខូចសំពាធឈាម ដែលត្រូវបញ្ជូនទៅកាន់ទៅកាន់គ្រប់ផ្នែកទាំងអស់នៃរាងកាយ រួមចំណែកទាំងភ្នែកផងដែរ។ ជាពិសេស មនុស្សចាស់ដែលមានអាយុលើស ៦០ឆ្នាំ ត្រូវប្រឈមនឹងបញ្ហាខ្វាក់ភ្នែកខ្លាំងបំផុត។

ចំពោះអ្នកដែលកើតជំងឺថ្លើម និងជំងឺភ្នែកស្រាប់ ច្បាស់ជាបង្កឲ្យមានគ្រោះថ្នាក់កាន់តែធ្ងន់ធ្ងរឡើង ហើយអាចប្រឈមនឹងការឆ្លងមេរោគរ៉ាំរ៉ៃ ប្រសិនបើនៅតែបន្តជក់។ សូម្បីតែការជក់បារីក្នុងពេលមានផ្ទៃពោះ ក៏អាចបណ្តោលឲ្យទារកត្រូវប្រឈមនឹងជំងឺរលាកស្រោមខួរ កើតមុនពេលកំណត់ និងពិការភ្នែកមានអត្រាខ្ពស់ផងដែរ។

ដូច្នេះ ប្រសិនបើអ្នកមិនចង់ជួបបញ្ហាដូចដែលបានរៀបរាប់ពីខាងលើនេះ គួរតែកាត់បន្ថយទម្លាប់ជក់បារី ឬឈប់ជក់តែម្តង គឺកាន់តែប្រសើរ៕

ប្រភព៖ soha

មតិយោបល់