ចេកមិនត្រឹមតែសម្បូរសារធាតុចិញ្ចឹម និងរ៉ែ ដែលជួយឲ្យអ្នកមានសុខភាពល្អប៉ុណ្ណោះទេ ថែមទាំងអាចជួយព្យាបាលបញ្ហាសម្រស់ថែមទៀត។
ជាពិសេសចំពោះសំបកចេកដែលអ្នករាល់គ្នាតែងតែបោះចោល ពិតជាមានអត្ថប្រយោជន៍បំផុតសម្រាប់ធ្មេញ។ ហេតុនេះហើយ ប្រសិនបើអ្នកចង់ឲ្យធ្មេញឆាប់ស គួរតែឈប់បោះចោលទៀតទៅ។ ពីព្រោះនៅក្នុងសំបកផ្លែឈើមួយប្រភេទនេះ សម្បូរទៅដោយ ប៉ូតាស្យូម, វីតាមីន D, កាល់ស្យូម និងសារធាតុជាច្រើនទៀត។
ក្រៅពីនេះម៉ាញ៉េស្យូម, អាស៊ីត ម៉ង់កាណែស អាចកម្ចាត់ស្នាមប្រឡាក់ទាំងឡាយដែលនៅជាប់នឹងធ្មេញ ហើយស្របពេលជាមួយគ្នានេះដែរ អញ្ចាញធ្មេញត្រូវបានរក្សាឲ្យមានផាសុខភាពល្អ។
ការអនុវត្ត
ដំបូងឡើងអ្នកត្រូវយកសំបកចេកត្រដុសនៅលើធ្មេញ និងអញ្ចាញធ្មេញឲ្យសព្វរយៈពេលពីរទៅបីនាទី។ បន្ទាប់មកត្រូវដុសធ្មេញចេញ។
សូមព្យាយាមអនុវត្តវិធីនេះជាប្រចាំ អ្នកនឹងទទួលបានធ្មេញសស្អាតដូចបំណង៕
ខាងក្រោមនេះ គឺជាវិធីមួយចំនួនទៀតដែលជួយធ្វើឲ្យធ្មេញស៖
មតិយោបល់