ព័ត៌មានសុខភាព

បន្លែ៥ប្រភេទ ជាឱសថលេខ១ជួយថែបំប៉នភ្នែកឲ្យភ្លឺច្បាស់

បច្ចុប្បន្ននេះមានមនុស្សជាច្រើនណាស់ដែលកំពុងតែជួបបញ្ហាភ្នែកមើលមិនសូវច្បាស់ ដោយសារតែការប្រឹងសម្លឹងខ្លាំងពេក ជាពិសេសអ្នកដែលធ្វើការនៅនឹងមុខកុំព្យូទ័រតែម្តង។ មានអ្នកខ្លះ មិនទាន់ពេញវ័យស្រួលបួលផងក៏មានបញ្ហាភ្នែកទៅហើយ ក៏ប៉ុន្តែបើយោងតាមគេហទំព័រ rak sukapap បានចុះផ្សាយថា មានបន្លែ៥ប្រភេទអាចជួយការពារភ្នែកឲ្យរួចផុតពីជំងឺផ្សេងៗបាន សូម្បីតែភ្នែកខ្សោយមើលមិនច្បាស់ក៏ដោយ។

ត្រកួន
ត្រកួន សម្បូរទៅដោយវីតាមីនA វីតាមីនC និងបេតាការ៉ូទីន (Beta-carotene) ដែលអាចជួយការពារមិនឲ្យមានជំងឺឈឺភ្នែក មិនបញ្ហាភ្នែកស្រវាំងមើលមិនច្បាស់។ លើសពីនេះទៅទៀត វីតាមីន A អាចជួយការបារពីជំងឺមហារីកភ្នែក ព្រមទាំងជាតិដែលអាចជួយរក្សាឈាមឲ្យមានសុខភាពល្អ។

ការ៉ុត
ការ៉ុត គឺជាបន្លែពណ៌លឿងមួយប្រភេទដែលមានផ្ទុកសារធាតុបេតាការ៉ូទីន (Beta-carotene) រួមទាំងសារធាតុរ៉ែជាច្រើនទៀតដូចជា វីតាមីនA ដែលអាចជួយរក្សាភ្នែកឲ្យចៀសផុតពីផលប៉ះពាល់ដោយសារតែពន្លឺ។ វីតាមីនA នៅក្នុងការ៉ុតក៏អាចជួយរក្សាស្បែកឲ្យស្អាត ហើយបង្ការពីជំងឺមហារីកមួយចំនួនផងដែរ។

ស្លឹកបាស
ស្លឹកបាស ត្រូវបានគេចាត់ទុកជាបន្លែបៃតងដែលល្អបំផុតសម្រាប់ជំនួយដល់ភ្នែក ព្រោះវាមានផ្ទុកសារធាតុបេតាការ៉ូទីន(Beta-carotene) ជាតិសរសៃ និងវីតាមីនA។ តម្លៃអាហារូបត្ថម្ភទាំងនេះហើយ ដែលធ្វើឲ្យវាក្លាយទៅជាអាហារដ៏ល្អក្នុងការការពារជំងឺភ្នែកឡើងបាយ និងផលប៉ះពាល់ដោយសារតែពន្លឺ។

ដើមខាត់ណា
ដើមខាត់ណា មានផ្ទុកសារធាតុប្រឆាំងនឹងអុកស៊ីតកម្ម វីតាមីនC និងបេតាការ៉ូទីណ (Beta-carotene) ដែលជួយលើកកម្ពស់ឲ្យភ្នែកមើលឃើញកាន់តែច្បាស់។ ក្រៅពីនេះ វាអាចជួយថែរក្សាស្បែកឲ្យមានសុខភាពល្អ និងមានសមត្ថភាបប្រឆាំងនឹងការឆ្លងមេរោគ។

ល្ពៅ
ល្ពៅ ត្រូបានគេប្រើប្រាស់សម្រាប់ដោះស្រាយបញ្ហាជាច្រើនដូចជា ភ្នែក ស្បែក ប្រព័ន្ធរំលាយអាហារ តម្រងនោម បណ្តុះកោសិកាថ្លើមថ្មីឡើងវិញ។ អ្វីដែលពិសេសនោះ គឺការ៉ុត មានផ្ទុកសារធាតុ lutein ដែលអាចការពារភ្នែកមិនមានបញ្ហាព្រិលមើលមិនច្បាស់ ចំណែកឯវីតាមីនA បេតាការ៉ូទីន(Beta-carotene) និងសារធាតុប្រឆាំងអុកស៊ីតកម្ម អាចទប់ទល់ជាមួយនឹងជំងឺមហារីកយ៉ាងមានប្រសិទ្ធភាព៕

មតិយោបល់