អ្នកជំនាញមានប្រសាសន៍ថា ជាង ៥០%នៃស្ត្រីដែលមានផ្ទៃពោះទូទាំងពិភពលោក តែងតែជួបនូវបទពិសោធន៍មួយនេះ។ ខណៈដែលការចាញ់កូនមិនបង្កគ្រោះថ្នាក់ដល់សុខភាពទារកក្នុងផ្ទៃ ប៉ុន្តែបើអាការៈនេះកើតឡើងធ្ងន់ធ្ងរពេក អាចនាំឲ្យអ្នកម្តាយខ្សោះជាតិទឹក និងខ្សោយ។ ដូច្នេះហើយ ស្ត្រីគ្រប់រូបគួរតែស្វែងយល់ពីជាគន្លឹះមួយចំនួន ដើម្បីកាត់បន្ថយអាការៈចាញ់កូន។
គន្លឹះទី១៖ អ្នកត្រូវទទួលទានតិច តែឲ្យបានច្រើនដងក្នុងមួយថ្ងៃ។ នេះជាទម្លាប់មួយ ដែលអាចកាត់បន្ថយការចាល់ជាតិអាស៊ីតក្នុងក្រពះ និងទប់ស្កាត់ការក្អួតចង្អោរ។
គន្លឹះទី២៖ ការឃ្លានអាហារក្នុងពេលមានផ្ទៃពោះ គឺជារឿងធម្មតា ប៉ុន្តែប្រសិនបើអ្នកចេះតែបណ្តោលខ្លួនទៅតាមចិត្តនឹងឃើញ អ្នកអាចចាញ់កូនកាន់តែខ្លាំង។ ដូច្នេះការបរិភោគអាហារដែលមានផាសុខភាព និងកំណត់បរិមាណ គឺជារឿងដ៏ល្អ។
គន្លឹះទី៣៖ ការបន្លែមអាហារស្រស់មួយចំនួនដូចជា៖ សាលដ៍, ក្រែមទឹកដោះគោ… ទៅក្នុងរបបអាហារ វានឹងជួយឲ្យប្រព័ន្ធរាងកាយរបស់អ្នកមានភាពត្រជាក់។ តែប្រសិនបើអ្នកបណ្តោលឲ្យរាងកាយឡើងកម្តៅ ការចាញ់កូនកាន់តែអាក្រក់។
គន្លឹះទី៤៖ មុនពេលគេង អ្នកអាចបរិភោគអាហារដែលសម្បូរទៅដោយប្រូតេអ៊ីន និងកាបូនអ៊ីដ្រាតដូចជា ក្រែមទឹកដោះគោ, គ្រាប់ធញ្ញជាតិ… ដើម្បីជួយទប់ស្កាត់ការចង្អោរនៅពេលព្រឹក។
គន្លឹះទី៥៖ ទឹកផ្លែឈើ និងទឹកត្រជាក់ជាវិធីដ៏ប្រសើរបំផុតសម្រាប់ដោះស្រាយបញ្ហាឈឺចាប់នៅពេលព្រឹក។ អ្នកអាចបន្ថែមទឹកកអនាម័យមួយចំនួនទៅក្នុងទឹកផ្លែឈើ រួចទទួលបន្តិចម្តងៗយឺតៗ។
គន្លឹះទី៦៖ ពពួកក្រូច មិនថាក្រូចឆ្មា ឬក្រូចពណ៌លឿងឡើយ វាពិតជាពូកែខ្លាំងណាស់ក្នុងការសង្គ្រោះអ្នកចាញ់កូន ហើយផ្លែឈើប្រភេទនេះ មានអត្ថប្រយោជន៍សម្រាប់សុខភាពទារកមិនទាន់កើតថែមទៀត៕
មតិយោបល់