គ្រប់គ្នាប្រហែលជាចូលចិត្តសម្លរម្ជូរអម្ពិលហើយមែនទេ? ក្រៅពីធ្វើជាម្ជូរ និងចុកអំបិលញ៉ាំលេង តើអ្នកមានដឹងថាផ្លែឈើមួយប្រភេទនេះ មានអត្ថប្រយោជន៍អ្វីផ្សេងទៀតទេ? បើយោងតាមគេហទំព័រ rak sukapap បានបង្ហាញថា ផ្លែអម្ពិលមានអត្ថប្រយោជន៍ជាច្រើនណាស់សម្រាប់សុខភាព ព្រមទាំងជាឱសថថែរក្សាស្បែកផងដែរ។ អម្ពិល មានសមត្ថភាពខ្លាំងបំផុតក្នុងការខាត់ស្បែកឲ្យសស្អាតតាមបែបធម្មជាតិ ហើយគ្មានផលប៉ះពាល់ដូចការប្រើឡេគីមីមួយចំនួនឡើយ។
ធាតុផ្សំៈ
- អម្ពិលទុំ ៣គួរ
- ទឹកឃ្មុំ ៣ស្លាបព្រាបាយ
- កូនកន្សែងពណ៌សទន់ៗ១
របៀបអនុវត្ត
១.បកសំបកអម្ពិលចេញឲ្យស្អាត ហើយយកសរសៃ ព្រមទាំងគ្រាប់ចេញផងដែរ។
២.ដាក់អម្ពិល និងទឹកឃុំចូលទៅក្នុងចានមួយ ហើយប្រើស្លាបព្រាជ្រុំឲ្យម៉ត់ក្លាយជាល្បាយតែមួយ។
៣.ប្រើកូនកន្សែងជ្រលក់ចូលក្នុងល្បាយនេះ បន្ទាប់មកលាបនៅលើដៃ ឬជើងរបស់អ្នកដោយធ្វើការម៉ាស្សាថ្នមៗចំនួន៥នាទី។
៤.សូមទុកឲ្យល្បាយនេះធ្វើសកម្មភាពរយៈពេល ១៥នាទី ទើបលាងសម្អាតជេញជាមួយនឹងទឹកធម្មតា។
៥.ចំពោះល្បាយដែលនៅសល់ អ្នកអាចរក្សាទុកក្នុងទូរទឹកកករយៈពេល ៣ថ្ងៃ។
សូមព្យាយាមអនុវត្តជារៀងរាល់ពេលល្ងាចជាប្រចាំ អ្នកនឹងឃើញលទ្ធផលនៅក្នុងរយៈពេលត្រឹមតែ ២សប្តាហ៍ប៉ុណ្ណោះ៕
មតិយោបល់