បរទេសៈខោខ្លីសិចម្យ៉ាងអាចជួយកែប្រែជីវិតផ្លូវភេទរបស់បុរសៗឲ្យប្រសើរឡើង ដោយវាជួយហ្វឹកហាត់បរិវេណសាច់ដុំត្រគាករបស់អ្នកពាក់។
អ្នករចនាច្រើននាក់បាននិយាយថា ខោខ្លីសិច “VylyV” គឺជាខោខ្លីហ្វឹកហាត់សាច់ដុំត្រគាកជំនាញដំបូងគេនៅក្នុងលោក។ ពួកគេបានបញ្ជាក់ថា ពាក់ខោខ្លីនេះអាចជួយបង្កើតកម្លាំងនៃការឡើងរឹងនៃលិង្គ បង្កើតកេសរឈ្មោល និងអាចធ្វើឲ្យបុរសឈានដល់ចំណុចកំពូលបានច្រើនដង។
ប្រភពពីក្រុមហ៊ុនបានបញ្ជាក់ថា VylyV គឺជាខោខ្លីម្យ៉ាងដូចខោខ្លីសម្រាប់ជិះកង វាអាចធ្វើឲ្យដំណើរការរួមរ័កឈានដល់កម្រិតកំពូលដោយសារ ការហ្វឹកហាត់បរិវេណសាច់ដុំត្រគាក និងការពារប្រដាប់ភេទឲ្យមានលក្ខណៈល្អប្រសើរគ្រប់ស្ថានភាពនៃឥរិយាបថក្នុងជីវិតប្រចាំថ្ងៃរបស់អ្នកពាក់។
ម្យ៉ាងវិញទៀតខោខ្លី VylyV អាចភ្ជាប់សញ្ញា និងធ្វើការជាគូជាមួយនឹងហ្គេមទូរស័ព្ទដៃមួយប្រភេទដើម្បីឲ្យអ្នកពាក់ អាចត្រួតពិនិត្យ និងគ្រប់គ្រងប្រដាប់ភេទរបស់ខ្លួនតាមទូរស័ព្ទ។
យ៉ាងណាក៏ដោយតាមប្រភពគេមិនបានប្រាប់លម្អិតអំពីធាតុផ្សំខោមួយនេះទេ ហើយក៏មិនបានប្រាប់តម្លៃដែរ៕
មតិយោបល់