តើអ្នកធ្លាប់កើតមានបញ្ហាឈឺក ឬឈឺស្មា បន្ទាប់ពីក្រោកពីគេងមែនទេ? ស្ថានភាពបែបនេះមនុស្សភាគច្រើនតែងតែហៅថា គេងធ្លាក់ខ្នើយ ឬគេងខុសទំនង ដែលបណ្តោលឲ្យមានខ្លាំងត្រង់តំបន់ក និងស្មា។ មិនតែប៉ុណ្ណោះ សូម្បីតែអ្នកដែលមានទម្លាប់អង្គុយធ្វើការយូរពេក ក៏អាចកើតមានបញ្ហាបែបនេះដែរ។ ប៉ុន្តែបើយោងតាមគេហទំព័រ rak sukapap បានចុះផ្សាយថា បញ្ហាឈឺក ឬឈឺស្មា ដោយសារតែការគេង អាចបំបាត់បានដោយប្រើវិធីបែបជប៉ុនងាយៗបំផុត ហើយក្នុងរយៈពេលត្រឹមតែ១០នាទី នឹងឃើញប្រសិទ្ធភាពភ្លាម។
សូមអនុវត្តដូចខាងក្រោមៈ
១.គេងដាក់ខ្លួនទៅលើផ្ទៃរាបស្មើ រួចយកកន្សែងធំល្មមរមូល ដាក់ពីក្រោមស្មាដែលឈឺ។
២.យកដៃម្ខាងទៀតដាក់ពីលើស្មាដែលឈឺ ហើយរងចាំឲ្យបានរយៈពេល១០នាទី។
៣.បន្ទាប់ពីយកកន្សែងចេញ អ្នកនឹងលែងមានអារម្មណ៍ឈឺចាប់ទៀតហើយ នៅពេលដែលយកដៃស្ទាប ឬធ្វើចលនា៕
សូមទស្សនាវីដេអូខាងក្រោមៈ
មតិយោបល់