តាមពិតការផោមបញ្ជាក់ថា អ្នកជាមនុស្សដែលមានសុខភាពល្អ ប៉ុន្តែតើអ្នកធ្លាប់ឆ្ងល់ទេ ហេតុអ្វីបានជាអ្នកខ្លះផោមមិនសូវស្អុយ ហើយអ្នកខ្លះទៀតផោមស្អុយខ្លាំង? មូលហេតុចម្បងដែលធ្វើឲ្យអ្នកផោមមិនសូវស្អុយ ឬស្អុយខ្លាំង គឺបណ្តោលមកពីការទទួលទានរបបអាហារប្រចាំថ្ងៃ។
ខាងក្រោមនេះ ជាហេតុផលមួយចំនួនដែលបណ្តោលឲ្យអ្នកផោមមកធុំក្លិនអាក្រក់ខ្លាំង៖
១. ទទួលទានទឹកដោះគោគ្មានខានមួយថ្ងៃ
ជាតិស្ករនៅក្នុងទឹកដោះគោ អាចរំខានដល់ដំណើរការរំលាយអាហារ ហើយប្រសិនបើអ្នកទទួលទានជាប្រចាំ ការផោមនឹងធំក្លិនកាន់តែអាក្រក់ខ្លាំងដែរ។
២. ទទួលទានប្រូតេអ៊ីនលើសកម្រិត
នៅពេលដែលអ្នកទទួលទានអាហារដែលមានផ្ទុកបរិមាណប្រូតេអ៊ីនលើសកម្រិតប្រព័ន្ធរំលាយអាហារមិនអាចធ្វើការរំលាយអស់ឡើយ ហើយទីបំផុតវានឹងក្លាយជាកាកសំណល់ដែលមានក្លិនស្អុយ។
៣. ផលិតផលស្រូវសាឡី
ប្រសិនបើអ្នកមានប្រតិកម្មជាមួយនឹងវត្តមាននៃផលិតផលស្រូវសាឡី ដំណើរការនៃប្រព័ន្ធរំលាយអាហារនឹងចុះខ្សោយដែលបណ្តោលឲ្យមានអាការហើមពោះ នេះហើយជាមូលហេតុដែលធ្វើឲ្យអ្នកផោមស្អុយ។
៤. បញ្ហារលាកពោះវៀន
មូលហេតុមួយទៀតដែលធ្វើឲ្យអ្នកផោមធំក្លិនស្អុយ គឺការខ្សោយមុខងារប្រព័ន្ធរំលាយអាហារ ដែលបណ្តោលមកពីអ្នកកើតមានបញ្ហារលាកពោះវៀន។
៥. ទទួលទានផ្កាខាត់ណាពណ៌ខៀវច្រើនពេក
រាងកាយរបស់យើងត្រូវការអង់ហ្ស៊ីមគ្រប់គ្រាន់ដើម្បីបំបែកសារធាតុ raffinose ដែលមាននៅក្នុងផ្កាខាត់ណាពណ៌ខៀវ។ ប៉ុន្តែប្រសិនបើអ្នកទទួលទានបន្លែមួយប្រភេទនេះច្រើនពេក សារធាតុ raffinose នឹងលើសកម្រិត ដែលបង្កឲ្យមានបញ្ហាដល់ប្រព័ន្ធរំលាយអាហារ ហើយអ្នកនឹងផោមមកមានក្លិនអាក្រក់៕

មតិយោបល់