ស្បែក គឺជាសរីរាង្គគ្រប់ដណ្តប់រាងកាយដ៏ធំបំផុត ដែលដើរតួនាទីជាអ្នកបញ្ចេញជាតិពុល ញើស ជាតិខ្លាញ់ដែលលើស និងជួយឲ្យរាងកាយមានភាពត្រជាក់។ ស្បែករបស់យើងបែកញើសតាមរយៈរន្ធតូចៗនៅលើផ្ទៃស្បែក ដែលគេហៅថា រន្ធញើស ហើយវាប្រៀបបានដូចជាផ្លូវសម្រាប់ស្បែកដកដង្ហើមផងដែរ។ ក៏ប៉ុន្តែប្រសិនបើរន្ធញើសកកកុញទៅដោយភាពកខ្វក់វិញនោះ វានឹងបង្កទៅជារលាក ឬកើតមុន។
ជាទូទៅរន្ធនៅលើស្បែកមានទំហំតូចៗណាស់ សឹងតែមើលមិនឃើញ តែជួនកាលរន្ធញើសនៅលើផ្ទៃមុខអាចរីកធំមើលឃើញច្បាស់ ដោយសារតែកត្តាមួយចំនួន។ កត្តាទាំងនោះរួមមាន ភាពតានតឹង ហ្សែន ឬការប៉ះពាល់នឹងកម្តៅព្រះអាទិត្យខ្លាំងពេក។ សូម្បីតែភាពចាស់ក៏អាចជាចំណែកមួយ ដែលធ្វើឲ្យកើតមានរន្ធញើសធំៗដែរ ព្រោះស្បែកបាត់បង់ភាពបត់បែន។
អ្នកដែលមានប្រហោងរន្ធញើសធំៗពិតជាមិនល្អនោះទេ ព្រោះវាងាយនឹងកើតមុន និងធ្វើឲ្យបាត់បង់នូវភាពទាក់ទាញ។ ដូចនេះ ដើម្បីបង្រួមរន្ធញើសធំៗ ឲ្យប្រែក្លាយជាតូចៗវិញ សូមសាកល្បងវិធីធម្មជាតិមួយប្រភេទនេះ។
ធាតុផ្សំ៖
- សំបកក្រូចពណ៌លឿងហាលស្ងួត (សំបកក្រូច១ផ្លែ)
- ទឹកផ្តាកុលាប ២ស្លាបព្រាកាហ្វេ (rose water)
របៀបអនុវត្ត៖
១.កិនសំបកក្រូចឲ្យម៉ត់ក្លាយជាម្សៅ។
២.លាយទឹកផ្តាកុលាប ជាមួយម្សៅសំបកក្រូចឲ្យក្លាយជាល្បាយ។
៣.លាបនៅលើផ្ទៃមុខរបស់អ្នកឲ្យសព្វល្អ ហើយទុករយៈពេល១៥ទៅ២០នាទី។
៤.បន្ទាប់មកត្រូវលាងសម្អាតជាមួយនឹងទឹកត្រជាក់ធម្មតា។
៥.ពេលវេលាអនុវត្តដ៏ល្អបំផុត គឺរៀងរាល់ពេលល្ងាច ហើយក្នុងរយៈពេល១៥ថ្ងៃ នឹងឃើញផលទ្ធផលបណ្តើរៗ៕
ប្រភពៈ boldsky
មតិយោបល់