ព័ត៌មានកីឡា

Monaco សម្លឹងឃើញ Bacca ជំនួសតំណែងរបស់ Mbappe

ក្រុមដែលកំពុងតែបណ្តុះយុវជនជំនាន់ក្រោយ ឲ្យមានភាពល្បីល្បាញ AS Monaco បានសម្លឹងឃើញ ខ្សែប្រយុទ្ធកូឡុំប៊ី Carlos Bacca ដើម្បីយកមកជំនួសតំណែងរបស់ Kylian Mbappe ។

បើតាម The Sun បានឲ្យដឹងថា ក្រុម Monaco មិនបណ្តោយឲ្យ តំបន់ប្រយុទ្ធដែលកំពុងតែខ្លាំងរបស់ពួកគេ ត្រូវអស់ឥទ្ធិពល ក្រោយការចាកចេញរបស់ ខ្សែប្រយុទ្ធវ័យក្មេង Kylian Mbappe ឡើយ។ ជាក់ស្តែងណាស់ ប្រភពខាងលើ ដដែលបានឲ្យដឹងថា ក្រុមការពារតំណែងជើងឯក League1 បានចាប់អារម្មណ៍ ក្នុងការនាំយកខ្សែប្រយុទ្ធកូឡុំប៊ី Carlos Bacca ពីក្រុម AC Milan ។ Monaco នឹងមិនអាចរារាំង Mbappe មិនឲ្យចាកចេញ បានឡើយ ព្រោះថា ក្លិបធំៗជាច្រើន ដូចជា Real Madrid, Barcelona, Man City និង Paris Saint Germain កំពុងដុតដៃ ដុតជើងយ៉ាងខ្លាំង ក្នុងការនាំយក Mbappe ក្នុងតម្លៃជាង ១០០លានផោន ទៅហើយ។

ដូច្នេះហើយ ក្រុម Monaco នឹងនាំយកខ្សែប្រយុទ្ធ Carlos Bacca មក Leagie1 ក្នុងពេលឆាប់ៗនេះ ដើម្បីយកមកចាប់ដៃគូជាមួយខ្សែប្រយុទ្ធរួមជាតិកូឡុំប៊ី Rademel Falcoa នៅ Monaco ។ ម្យ៉ាងវិញទៀតនោះ Carlos Bacca នឹងមកជំនួសតំណែងដ៍សំខាន់នៅតំបន់ប្រយុទ្ធ របស់កីឡាករ Kylian Mbappe ដែលត្រៀមចាកចេញនោះ។

មតិយោបល់