ព័ត៌មានសុខភាព

ស៊ុត និងប្រេងអូលីវ ជួយឲ្យសក់ត្រង់ស្អាតដោយមិនបាច់អ៊ុត

តើសុភាពនារីទាំងឡាយ កំពុងតែមានបញ្ហាសក់ស្ងួត ជំពាក់ពិបាកសិត មែនទេ? ដោយសារតែមូលហេតុនេះ ទើបអ្នកចង់ទៅហាងកែសម្ភស្សមែនទេ? តាមពិតទៅ ដើម្បីដោះស្រាយបញ្ហាសក់ខូចឲ្យប្រែជាស្រស់ស្អាតឡើងវិញ គ្មានអ្វីពិបាកនោះទេ ហើយអ្នកក៏មិនចាំបាច់ចំណាយប្រាក់អ៊ុតសក់ដែរ។ បើយោងតាមគេទំព័រ rak sukapap បានបង្ហាញថា ដើម្បីធ្វើឲ្យសក់ត្រង់ស្អាត អ្នកត្រូវការធាតុផ្សំតែ៣មុខប៉ុណ្ណោះ គឺស៊ុត ប្រេងអូលីវ និងទឹកឃ្មុំ។

ធាតុផ្សំធម្មជាតិទាំង៣មុខនេះ ត្រូវបានគេរកឃើញថា មានផ្ទុកអស់ហ្ស៊ីម និងប្រូតេអ៊ីនខ្ពស់ ដែលអាចជួយថែរក្សាសក់ឲ្យត្រង់ស្អាតលែងជំពាក់ មានទម្ងន់ និងភ្លឺរលោង។ លើសពីនេះទៅទៀត វាអាចកម្ចាត់បញ្ហាបាក់តេរី និងជាតិប្រេងដែលលើស ចេញពីស្បែកក្បាលទៀតផង។

ធាតុផ្សំ៖

  • ស៊ុត
  • ប្រេងអូលីវ
  • ទឹកឃ្មុំ

ជំហ៊ានទី១៖
១.គោះស៊ុត២គ្រាប់ដាក់ចូលទៅក្នុងចានមួយ រួចបន្ថែមប្រេងអូលីវ៥ស្លាបព្រាបាយចូល។
២.កូរឲ្យរលាយចូលគ្នាសព្វល្អ រួចលាបនៅលើសក់ពីគល់ដល់ចុង(តែមុននឹងអនុវត្តត្រូវលាងសម្អាតសក់ឲ្យស្អាតជាមុនសិន)។
៣.យកថង់ប្លាស្ទិចគ្របសក់ឲ្យជិតរយៈពេល១៥នាទី ទើបលាងសម្អាតចេញជាមួយទឹកធម្មតា។

ជំហ៊ានទី២
១.លាយទឹកឃ្មុំ២ស្លាបព្រាបាយ និងប្រេងអូលីវ៣ស្លាព្រាបាយ ម្តងទៀត។
២.បន្ទាប់មកលាបនៅលើសក់ឲ្យបាន ១៥នាទី ទើបលាងសម្អាតជាមួយនឹងសាប៊ូធម្មតា។

សូមព្យាយាមអនុវត្តមួយសប្តាហ៍ឲ្យបាន ២ដង មិនយូរទេ សក់របស់អ្នកនឹងប្រែជារសរវើក ហើយត្រង់ស្អាតដូចបំណង៕

ប្រភពៈ rak sukapap

មតិយោបល់