ព័ត៌មានជាតិ

កូនចៅបើករថយន្តប៉ះគេហើយ គ្រាន់តែគេសុំឲ្យជួសជុលសម្ភារៈបន្តិចបន្តួចសោះ បែរជាតឹងសរសៃកទៅវិញ

ភ្នំពេញៈ ករណីគ្រោះថ្នាក់ចរចណ៍មួយដែលបង្កដោយរថយន្តដឹកថ្មធន់ធំមួយគ្រឿងបានបើកប៉ះមូតូពេញទំហឹង បណ្តាលឲ្យខូចសម្ភារៈយ៉ាងដំណំ។

ហេតុការណ៍នេះកើតឡើងកាលវេលាម៉ោង៧ ព្រឹក ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៧ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៤ ទល់មុខនិងបុរីសែនមនោរម្យស្ថិតក្នុងភូមិ អូដឹម សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានបញ្ជាក់ថាភាគីទាំសងខាងធ្វើដំណើរក្នុងទិសដៅស្របទិសគ្នា ពីកើតទៅលិច ដោយរថយន្តធន់ធំ ពាក់ស្លាកលេខ ភ្នំពេញ 3A-2774 ដែលបើកបរដោយបុរសម្នាក់មិនស្គាល់អត្តសញ្ណាណលុះពេលមកដល់ចំណុចកើតហេតុ ភាគីខាងម៉ូតូដែលពាក់ស្លាកលេខ កំពត 1E-8153 ដែលបើកបរដោយបុរសម្នាក់ដូចគ្នា បានបន្ថយល្បឿនដោយសារមានការកកស្ទះចរាចណ៍ ពេលនោះក៏មានរថយន្តធន់ធំខាងលើ បើកមកពីក្រោយ រួចហើយក៏កៀរនឹងកិនម៉ូតូរបស់ជនរងគ្រោះផ្នែកចំហៀង បណ្តាលឲ្យខ្ទេចបំពង់ស៊ីម៉ាំងនិងបាក់ប្រដាប់ជាន់ផងដែរ។

ក្រោយពេលកើតហេតុ រួចភាគីទាំងសងខាងបានធ្វើការចរចារគ្នានៅនឹងកន្លែងដោយភាគីខាងម៉ូតូស្នើរសុំឲ្យជួសជុលសម្ភារៈឲ្យ ប៉ុន្តែខាងរថយន្តមិនព្រមដោយស្នើរសុំសងជាថវិការវិញ ដោយឲ្យ៥០ដុល្លារ ដើម្បីបញ្ចប់នៅតែមិនត្រូវគ្នា រួចហើយជនរងគ្រោះសុំ៧០ដុល្លារ ដើម្បីបញ្ចប់តែម្តង តែមិនត្រូវគ្នាទៀតដោយធ្វើកាចរចារគ្នាយ៉ាងយូរ រហូតភាគីខាងរថយន្តតឹងសរសៃកហើយ យកឥទ្ធិពលអ្នកមានមកគ្របសង្កត់លើគាត់ទៀត ក៏ភាគីខាងជនរងគ្រោះស្នើរឲ្យសមត្ថកិច្ចប៉ុស្តិ៍កន្ទោកជួយអន្តរាគម៍នៅតែមិនត្រូវគ្នាទៀត ក៏សម្រេចចិត្តឲ្យសមត្ថកិច្ចប៉ុស្តិ៍យកសម្ភារៈទាំងសងខាងយកទៅរក្សារទុកនៅប៉ុស្តិ៍កន្ទោក ដើម្បីរង់ចាំកាដោះស្រាយ៕

មតិយោបល់