បរទេសៈ រដូវក្ដៅតែងបណ្ដាលឲ្យស្បែកមុខ ទ្បើងប្រេងឥតឈប់ឈរ ដែលធ្វើឲ្យអ្នកបាត់បង់ភាពជឿជាក់ ដោយសារស្បែកទ្បើងប្រេង និងកើតមុន។ ខាងក្រោមនេះ ជាវិធីសាស្ត្រងាយៗ ដែលអាចជួយឲ្យអ្នក ទទួលបានស្បែកស្រស់ថ្លា ភ្លឺរលោង បំបាត់ប្រេង និងមុនបានយ៉ាងឆាប់រហ័ស។
ប្រសិទ្ធិភាពនៃការសម្អាត
ការសម្អាតស្បែកមុខ ជាជំហានដំបូងក្នុងការការពារស្បែកមិនឲ្យទ្បើងប្រេង ហើយដើម្បីកម្ចាត់បញ្ហាស្បែកប្រេងបាន អ្នកគួរអនុវត្តសកម្មភាពមួយចំនួន៖
– លាងសម្អាតស្បែកមុខ ជាមួយទឹកក្ដៅឧណ្ហៗ
– លាងសម្អាតស្បែកមុខពីរ ឬបីដងក្នុងមួយថ្ងៃ ជៀសវាងការលាងសម្អាតច្រើនដងពេក ព្រោះអាចបណ្ដាលឲ្យបាត់សំណើម នៅលើផ្ទៃមុខ
ធ្វើឲ្យប្រហោងនៅលើផ្ទៃមុខរួមតូច
នៅពេលដែលស្បែកមុខរបស់អ្នកទ្បើងប្រេងខ្លាំង អាចបណ្ដាលឲ្យមុខរបស់អ្នក មានរន្ធញើសធំ ដែលធ្វើជាតិខ្លាញ់ប្រមូលផ្ដុំ និងកើតមុនកាន់តែច្រើន។ ដើម្បីអាចកែខៃបញ្ហាទាំងនេះបាន គួរជ្រើសរើសផលិតលាបស្បែកមុខ ដែលផ្ដល់សំណើម ឬបិទម៉ាស់មានជាតិសំណើម ឲ្យពីរដងក្នុងមួយសប្តាហ៍៕
មតិយោបល់