ថ្លើមត្រូវបានគេចាត់ទុកជាសរីរាង្គមួយផ្នែកដ៏សំខាន់បំផុតនៅក្នុងរាងកាយ ព្រោះវាជាអ្នកកម្ចាត់កាកសំណល់ពុលផ្សេងៗ បញ្ចេញតាមរយៈលាមក និងទឹកនោម។ ក៏ប៉ុន្តែ ប្រសិនបើមុខងារនៃថ្លើមមានបញ្ហា រាងកាយទាំងមូលក៏ត្រូវទទួលរងនូវបញ្ហាដូចគ្នាដែរ។ ខាងក្រោមនេះ គឺជារោគសញ្ញាមួយចំនួន ដែលដាស់តឿនថា ថ្លើមរបស់អ្នកកំពុងតែរងគ្រោះធ្ងន់ធ្ងរ ហើយត្រូវការសង្គ្រោះជាបន្ទាន់៖
កើតមុន
ការកើតមុនចំពោះមនុស្សពេញវ័យ គឺជារឿងធម្មតា ក៏ប៉ុន្តែប្រសិនបើអ្នកផុតវ័យនេះហើយ នៅតែចេញមុនមិនឈប់ទៀតនោះ អាចបញ្ជាក់យ៉ាងច្បាស់ថា ថ្លើមរបស់អ្នកកំពុងតែរងគ្រោះធ្ងន់ធ្ងរ។ ហេតុនេះ ប្រសិនបើអ្នកមិនចង់ឲ្យកើតមុនបន្តទៀតទេ គួរតែព្យាបាលថ្លើមឲ្យមានសុខភាពល្អឡើងវិញសិន។
ដង្ហើមអាក្រក់
អ្នកមានខ្យល់ដង្ហើមមិនល្អ ទោះបីជាធ្វើអនាម័យមាត់ធ្មេញ ឬទៅសម្អាតធ្មេញក៏ដោយ ក៏នៅតែធំក្លិនអាក្រក់ទៀតនោះ បញ្ជាក់ថា ថ្លើមរបស់អ្នកកំពុងតែមានបញ្ហាដែលត្រូវការជំនួយហើយ។
អស់កម្លាំង
ជាតិពុលដែលប្រមូលផ្តុំនៅក្នុងរាងកាយ អាចរារាំងដល់បំលែងថាមពលពីអាហារបញ្ចូនទៅកាន់ជាលិកាសាច់ដុំ ដែលអាចនាំឲ្យមានការឈឺចាប់សាច់ដុំ និងអស់កម្លាំងកើតឡើង។ ភាពអស់កម្លាំង អាចបណ្តោលឲ្យអ្នកថប់អារម្មណ៍ ស្ត្រេស និងមួរម៉ៅច្រើន។ ទាំងនេះជាសញ្ញាដែលបង្ហាញពីបញ្ហាថ្លើម និងកម្រិតជាតិពុលនៅក្នុងខ្លួនមានកម្រិតខ្ពស់។
បែកញើសច្រើនខុសប្រក្រតី
នៅពេលដែលថ្លើមធ្វើការលើសកម្រិត មុខងាររបស់វានឹងចុះខ្សោយ ហើយប្រែក្លាយទៅជាក្តៅ។ កម្តៅដែលនៅសេសសល់ នឹងត្រូវបញ្ចូនបន្តទៅកាន់រាងកាយ ដែលធ្វើឲ្យរាងកាយត្រូវឆ្លើយតបនូវភាពក្រជាក់មកវិញ តាមរយការបញ្ចេញញើស។
ឡើងទម្ងន់ដោយគ្មានមូលហេតុ
ថ្លើមមានតួនាទីសំខាន់បំផុតក្នុងការបំលែងសារជាតិខ្លាញ់ទៅជាថាមពល ប៉ុន្តែប្រសិនបើមុខងាររបស់ថ្លើមដំណើរការមិនបានត្រឹមត្រូវ វាអាចនាំឲ្យខ្លាញ់កើនឡើងកាន់តែច្រើននៅក្នុងរាងកាយ។ នេះហើយជាមូលហេតុមួយដែលបណ្តោលឲ្យអ្នកធាត់ ដោយមិនដឹងខ្លួនឡើយ។
សរុបមកវិញ ប្រសិនបើអ្នកសង្កេតឃើញ រោគសញ្ញាមិនប្រក្រតីណាមួយដូចដែលបង្ហាញខាងលើនេះ គួរតែប្រញាប់ទៅពិគ្រោះជាមួយគ្រូពេទ្យជាបន្ទាន់៕
ប្រភពៈ soha
មតិយោបល់